ព័ត៌មានជាតិ
កម្ពុជាទទួលចំណូល ៤០លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ នៅក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៥
BY soknita
December 2, 2025
(ខេត្តសៀមរាប)៖ តាមការរយៈការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក នៅរសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជាទទួលចំណូល ៤០លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ នៅក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៥។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស ប្រចាំ ខែវិច្ឆិកា ឆ្នាំ ២០២៥។ គ្រឹះស្ថានអង្គរ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ចំនួនភ្ញៀវទេសចរបរទេស និងចំណូល ដែលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ ទទួលបានលទ្ធផលដូចខាងក្រោម៖


ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក