ព័ត៌មានជាតិ

ដំណឹងល្អ! ឱកាសការងារជាង ៨ មុឺនកន្លែង ក្នុងពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំរយៈពេល ២ថ្ងៃ នៅខេត្តសៀមរាប

BY
soknita
December 3, 2025

(ខេត្តសៀមរាប)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងកម្មវិធីពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការងារ ៨៦ ៨៩១កន្លែង ដែលនឹងរៀបចំធ្វើឡើង នៅថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ នៅខេត្តសៀមរាប។

រូបតំណាង

ចំពោះបងប្អូនអតីតពលករដែលត្រឡប់មកពីថៃ យុវជន និងអ្នកស្វែងរកការងារ ដែលរស់នៅក្នុងខេត្តសៀមរាប អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងចំនួន២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ៖

– ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៥ នៅបរិវេណសាលាបឋមសិក្សា សម្តេច ហ៊ុន សែន រណសិរ្សត្រីភូមិ ស្រុកសូទ្រនិគម។

– ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ នៅបរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ពួក ស្រុកពួក។ សម្រាប់បងប្អូនមកដាក់ពាក្យភ្លាម គឺបានសម្ភាសភ្លាមៗ ដោយមិនចាំបាច់រងចាំ ព័ត៌មានបន្ថែមសូមទាក់ទងមក NEA តាមរយៈលេខទូរស័ព្ទ ១២៩៧៕

ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

Share This Post: