ព័ត៌មានជាតិ

ដំណឹងល្អ! មន្ទីរពេទ្យកាល់ម៉ែត ប្រកាសជ្រើសរើសបុគ្គលិក អ្នកចុះឈ្មោះអ្នកជំងឺ និង លេខាធិការតាមផ្នែក ជាច្រើននាក់

BY
soknita
December 5, 2025

(រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា កំពុងត្រូវការជ្រើសរើសបុគ្គលិក មានដូចជា អ្នកចុះឈ្មោះអ្នកជំងឺ និង លេខាធិការតាមផ្នែក ជាច្រើននាក់ ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ។

តាមការបញ្ជាក់របស់ មន្ទីរពេទ្យកាល់ម៉ែតត្រូវ បានបន្ថែមថា ការប្រកាសជ្រើសរើសបុគ្គលិក មានដូចជា ផ្នែកអ្នកចុះឈ្មោះអ្នកជំងឺ និង លេខាធិការតាមផ្នែក ជាច្រើននាក់ ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

– បេក្ខជន-បេក្ខនារី ត្រូវមានសញ្ជាតិខ្មែរដែលមានអាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ

– មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រប្រហាក់ប្រហែលស្របតាមជំនាញដែលបានដាក់ពាក្យ

– មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ

– មានសុខភាព និងកាយសម្បទាល្អ

– មានចរិយាថ្លៃថ្នូរ អត្តចរិតស្លូតបូត សុភាពរាបសា រួសរាយរាក់ទាក់

– មានភាពស្មោះត្រង់អត់ធ្មត់ឧស្សាហ៍ព្យាយាម ហ្មត់ចត់និងទំនួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ

– មានគំនិតចែករំលែកចំណេះដឹង ធ្វើការងារជាក្រុម មានគំនិតច្នៃប្រឌិត ក្នុងការងារឱ្យមានការរីកចម្រើន និងមាន ជំហរការងារស្វិតស្វាញគ្រប់កាលៈទេសៈ។

-ចេះនិយាយ អាន និងសរសេរភាសាខ្មែរបានច្បាស់លាស់ មានអាទិភាពសម្រាប់អ្នកចេះភាសា អង់គ្លេស បារាំង ឬចិន។

ចំពោះបេក្ខជន ដែលមានចំណាប់អារម្មណ៍ អាចមកដាក់ប្រវត្តិរូប (មានបិទរូបថត) និងពាក្យសុំចូលបម្រើការងារ (CV និង Cover Letter ជាភាសាខ្មែរ ឬអង់គ្លេស) ដោយភ្ជាប់មកជាមួយ ឯកសារថតចម្លង រួមមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត និងសញ្ញាបត្រ ឬវិញ្ញាបនបត្រដែលពាក់ព័ន្ធនឹងជំនាញ ដោយផ្ទាល់នៅការិយាល័យរដ្ឋបាល នៃមន្ទីរពេទ្យកាល់ម៉ែត រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតម៉ោង ១៧:០០នាទីល្ងាច ឬតាមរយ:ប្រព័ន្ធតេឡេក្រាម (Telegram) https://t.me/LyThavin។

សម្រាប់ការផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០នាទីល្ងាច។ បេក្ខជន ដែលត្រូវបានជ្រើសរើស (ជាប់Shortlist) នឹងត្រូវចូលរួមប្រឡងសំណេរ និងផ្ទាល់មាត់ នៅថ្ងៃពុធ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

Share This Post: