ព័ត៌មានជាតិ
ពូកែចតម៉ូតូតាមផ្លូវរញ៉េរញ៉ៃពេក អាជ្ញាធរចាប់អូសម៉ូតូយកទៅរក្សាទុកតែម្តង ដើម្បីទុកជាមេរៀន
BY Khmernote Media
June 10, 2019
ក្រុងព្រះសីហនុ- មន្ត្រីសាលាក្រុងអោយដឹងថា រដ្ឋបាលក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១០មិថុនា២០១៩នេះ បានចុះធ្វើសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅមុខផ្សារពាណិជ្ជកម្ម ស្ថិតក្នុងភូមិ២ សង្កាត់២ ក្នុងនោះក៏បានចាប់យកម៉ូតូចំនួន០៦គ្រឿង ដែលអាជ្ញាធរអះអាងថាចតប៉ះពាល់ផ្លូវសាធារណៈ យកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុជាបណ្តោះអាសន្ន ដើម្បីដោះស្រាយបន្តតាមគោលការណ៍របស់គណបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ៕

ប្រភព៖ លោក Huy Bunleng



