ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រាប់ម្តងជាពីរដងមិនស្តាប់! អាជ្ញាធរខណ្ឌដូនពេញប្រើធម៌ក្តៅ ចំពោះអ្នករំលោភចំណីផ្លូវតែម្តង

    BY Khmernote Media June 10, 2019
    ប្រាប់ម្តងជាពីរដងមិនស្តាប់! អាជ្ញាធរខណ្ឌដូនពេញប្រើធម៌ក្តៅ ចំពោះអ្នករំលោភចំណីផ្លូវតែម្តង

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ៨ និង ៣០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អាជ្ញាធរខណ្ឌដូនពេញ បានបន្តចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់អនាម័យនៅតាមបណ្ដោយផ្លូវលេខ៩៣ ផ្លូវលេខ៦៨ ផ្លូវលេខ៨៨តីរវិថីស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ និង សង្កាត់វត្តភ្នំ ។ ជាលទ្ធផលនៃការចុះរៀបចំសណ្ដាប់ធ្នាប់នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបាន ដកហូតសម្ភារៈមួយចំនួនមានដូចជា ស្ទួចរថយន្ដ ចំនួន០៤គ្រឿង រទេះមីឆាមួយដែលដាក់តាំងលក់នៅលើចិញ្ចើមផ្លូវសាធារណៈ យកមករក្សាទុកនៅ សាលាខណ្ឌដូនពេញ ។

    ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើការប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរំលោភយកផ្លូវថ្នល់សាធារណៈ មកប្រកបអាជីវកម្មផ្ទាល់ខ្លួនត្រូវប្រកបអាជីវកម្ម តាមគំនូសដែលរដ្ឋបាលខណ្ឌដូនពេញ បានកំណត់ជូន ក្នុងករណីប្រសិនបើបងប្អូនប្រជាពរដ្ឋមិនចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ អាជ្ញាធរខណ្ឌ និងប្រើប្រាស់វិធានការរដ្ឋបាលដោយដកហូតសម្ភារៈទាំងនោះយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ។

    អាជ្ញាធរខណ្ឌដូនពេញសង្ឃឹមជឿជាក់យ៉ាងមុតមាំថាបងប្អូនប្រជាពរដ្ឋនិងចូលរួមសហការជាមួយនឹងអាជ្ញាធរខណ្ឌដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅ នៅក្នុងទីក្រុងរបស់យើងទាំងអស់គ្នា៕

    រូបភាព៖ រដ្ឋបាលខណ្ឌដូនពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay