ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជនល្មើស៦នាក់ ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ជុំវិញករណីរំលោភសម្លាប់ កុមារីអាយុ៨ឆ្នាំ

    BY autoadmin June 10, 2019
    ជនល្មើស៦នាក់ ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ជុំវិញករណីរំលោភសម្លាប់ កុមារីអាយុ៨ឆ្នាំ

    បុរស ៦នាក់ អាចប្រឈមនឹងការកាត់ទោសប្រហារជីវិតនៅឥណ្ឌា បន្ទាប់ពីពួកគេត្រូវបានរកឃើញថា មានទោសពីបទរំលោភ និងសម្លាប់ក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ នៅក្នុងករណីមួយ ដែលបានបង្កឱ្យមានកំហឹងនៅទូទាំងប្រទេស។ ក្មេងស្រីមូស្លីមម្នាក់នោះមានឈ្មោះថា Asifa Bano ត្រូវបានគេចាប់ខ្លួន និងឃុំឃាំងនៅក្នុងព្រះវិហារហិណ្ឌូ ហើយត្រូវបានគេចាប់រំលោភរយៈពេលមួយសប្ដាហ៍មុនពេលត្រូវបានគេធ្វើបាប និងវាយប្រហារដោយដុំថ្មនៅតំបន់គ្រប់គ្រងដោយឥណ្ឌា Kashmir។

    ក្រុមជនល្មើសដែលរួមបញ្ចូលមន្រ្តីប៉ូលីស ២នាក់ នឹងត្រូវជាប់គុកយ៉ាងតិចបំផុតគឺអស់មួយជីវិត ហើយអាចត្រូវប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតទៀតផង។ ម្នាក់ក្នុងចំនោមពួកគេឈ្មោះថា Sanji Ram គឺជាមន្ត្រីសាធារណៈដែលចូលនិវត្តន៍ និងជាអ្នកថែរក្សាព្រះវិហារដែលក្មេងស្រីរងគ្រោះត្រូវបានរំលោភ និងសម្លាប់។ ជនសង្ស័យ ទី៧ ម្នាក់ត្រូវបានគេដោះលែង ចំណែកឯជនសង្ស័យ ទី៨ ដែលមិនទាន់គ្រប់អាយុ ត្រូវប្រឈមនឹងការកាត់ក្តីដាច់ដោយឡែកពីគេ។

    យោងតាមរបាយការណ៍ក្មេងស្រីនេះត្រូវបានគេចាប់ពង្រាត់ពីកុលសម្ព័ន្ធមូស្លីមរបស់នាងកាលពីខែមករា ឆ្នាំ២០១៨។ កុមារី Asifa Bano បានកំពុងឃ្វាលសេះតូច (pony) ទៅកូនភ្នំ Himalayan នៅមុនពេលគាត់ត្រូវបានគេចាប់ពង្រត់ ហើយសាកសពរបស់នាងតូចត្រូវបានគេរកឃើញនៅក្នុងព្រៃមួយកន្លែងនាសប្តាហ៍ក្រោយមក។ របាយការណ៍របស់ Forensic បានរកឃើញថា នាងត្រូវបានគេដាក់ថ្នាំប្រឆាំងនឹងការថប់បារម្ភ និងត្រូវបានគេ ដុតទាំងរស់ គប់នឹងដុំថ្ម ច្របាច់ក និងរំលោភបំពានម្តងហើយម្តងទៀត។

    ករណីនេះបានបណ្តាលឱ្យមានការតវ៉ាដោយហិង្សា ២ថ្ងៃ នៅ Jammu និងបាតុកម្មនៅកន្លែងជាច្រើននៅទូទាំងប្រទេសឥណ្ឌារួមទាំងនៅក្រុង New Delhi, Mumbai និង Bangalore ។ កាលពីថ្ងៃចន្ទប៉ូលីសរាប់រយនាក់កំពុងបំពេញកាតព្វកិច្ចនៅក្នុងទីក្រុង Pathankot សម្រាប់ការជំនុំជម្រះពីតុលាការ។ Jammu និង Kashmir គឺជារដ្ឋដែលមានមូស្លីមតែមួយគត់នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែតំបន់ភាគខាងត្បូងនៃ Jammu ដែលជាកន្លែងដែលការចាប់រំលោភ និងការសម្លាប់បានកើតឡើង គឺគ្រប់ដណ្តប់ដោយពួកហិណ្ឌូ៕

    អត្ថបទ៖ លីដា
    ប្រភព៖ MailOnline

    Share This Post: