ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនដាក់កាសែត Washington Post និង The Guardian ចូលក្នុងបញ្ជីខ្មៅរបស់ខ្លួន

    BY autoadmin June 11, 2019
    ចិនដាក់កាសែត Washington Post និង The Guardian ចូលក្នុងបញ្ជីខ្មៅរបស់ខ្លួន

    ថ្មីៗនេះប្រទេសចិនទើបតែប្លុកកាសែត The Washington Post និង The Guardian ចេញពីបណ្តាញអ៊ីនធឺណែតរបស់ខ្លួន។ យោងតាមរបាយការណ៍បានឱ្យដឹងថា កាសែតទាំង ២ នេះស្ថិតក្នុងចំណោមគេហទំព័រដំណឹងសំខាន់ថ្មីៗចុងក្រោយជាភាសាអង់គ្លេស ដែលនៅអាចមានមុខនៅលើប្រព័ន្ធអ៊ីនធឺណែតរបស់ចិនដីគោក ប៉ុន្តែពេលនេះពួកវាក៏ត្រូវបានចិនដាក់ចូលក្នុងបញ្ជី។ ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដែលត្រូវបានប្រទេសចិនដាក់ចូលក្នុងបញ្ជីខ្មៅរួមមាន៖ Bloomberg, The New York Times, Reuters និង Wall Street Journal ។

    ថ្មីៗនេះចិនបានរារាំងរូបភាព ឬពាក្យគន្លឹះ ដែលទាក់ទងនឹងការសម្លាប់យ៉ាងរង្គាលនៅទីលានធានអានម៉េន (Tiananmen Massacre) នៅលើបណ្តាញទំនាក់ទំនងសង្គម WeChat នៅប៉ុន្មានសប្តាហ៍ជុំវិញខួបលើក ទី៣០ នៃព្រឹត្តិការណ៍នេះ កាលពីថ្ងៃទី៤ ខែមិថុនា។ កាលពីមុនចិនក៏ធ្លាប់បានបិទគេហទំព័រសង្គម Facebook, Twitter, YouTube និង WhatsApp ផងដែរ។ ចិនបានព្យាយាមរារាំងមាតិកា ដែលទាក់ទងទៅនឹងការបង្ក្រាប ឆ្នាំ១៩៨៩ ហើយការរឹតត្បិតនេះជាសញ្ញានៅក្នុងការគ្រប់គ្រងផ្តាច់ការរបស់ចិន ចាប់តាំងពីការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅធានអានម៉េន។ ប្រជាជនរាប់ពាន់នាក់នៅហុងកុងក៏បានប្រមូលផ្តុំគ្នា ដើម្បីរំឮកការតវ៉ានេះកាលពីថ្ងៃអង្គារផងដែរ៕

    អត្ថប​ទ៖ លីដា
    ប្រភព៖ Businessinsider

    Share This Post: