ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សញ្ញាណទាំង ៦បញ្ជាក់យ៉ាងច្បាស់ថាដៃគូរបស់អ្នកមិនបានគិតប្រាកដប្រជាជាមួយនឹងអ្នកឡើយ

    BY Khmernote Media March 20, 2018
    សញ្ញាណទាំង ៦បញ្ជាក់យ៉ាងច្បាស់ថាដៃគូរបស់អ្នកមិនបានគិតប្រាកដប្រជាជាមួយនឹងអ្នកឡើយ

    សុភាពនារីគ្រប់រូបតែងតែប្រាថ្នាចង់បានដៃគូម្នាក់ដែលចេះស្រលាញ់ និងឲ្យតម្លៃមក លើខ្លួន។ ជាពិសេសចេះយល់ចិត្ត គិតគូពីរឿងអាគតរបស់អ្នកនិងណែនាំរូបអ្នកដល់ក្រុមគ្រួសាររបស់គេ។ តែបើសិនជាអ្នកចំណាំឃើញសញ្ញាណទាំងនេះ នៅលើខ្លួនមិត្តប្រុសរបស់អ្នក នោះបានន័យថារូបអ្នកមិនមែនជាមនុស្សដែលគេគិតប្រាកដប្រជា មកលើយើងនោះទេ៖

    ១. មិនសូវចាប់អារម្មណ៍មកលើអ្នក៖ នៅពេលដែលនៅជាមួយគ្នា ដៃគូរបស់អ្នកតែង តែមិនសូវចាប់អារម្មណ៍ជាមួយនឹងអ្នកឡើយ ដែលធ្វើឲ្យអ្នកតែងមានអារម្មណ៍ថាជាអ្នកដទៃ។ ហើយក៏ចាប់ផ្ដើមសួួរខ្លួនឯងថាតើត្រូវជាអ្វីនឹងគ្នា?

    ២. គេមិនចង់ណែនាំអ្នកឲ្យក្រុមគ្រួសាររបស់គេបានស្គាល់៖ ជាទូទៅបុរសតែងតែឆាប់ណែនាំមិត្តស្រីរបស់ខ្លួនទៅដល់អ្នកផ្ទះរបស់គេបានស្គាល់។ តែបើសិនជាអ្នកទាក់ទងជាមួយនឹងមិត្តប្រុសរបស់អ្នកយូរមកហើយ តែគេនៅតែណែនាំអ្នកក្នុងនាមជាមិត្តម្នាក់នោះ នោះគឺជាសញ្ញាណមួយដែលគួរឲ្យបារម្ភ។

    ៣. គេមិនបានគិតគូរនិងរឿងអនាគតជាមួយអ្នក៖ គេតែងតែគេចវេសនៅពេលដែលអ្នកនិយាយដល់រឿងអនាគតម្ដងៗ។ តែងធ្វើឲ្យអ្នកមានអារម្មណ៍ថា វាដូចជាអ្នកនៅតែម្នាក់ឯងកំពុងធ្វើរឿងដែលអត់ប្រយោជន៍។ 

    ៤. មិនចង់ចំណាយពេលនៅតែពីរនាក់៖ ដៃគូរបស់យើងតែងតែមិនចង់ទៅណាមក ណាជាមួយអ្នកតែពីរនាក់ ហើយតែងចង់នៅជាមួយនឹងមិត្តរបស់គេជាជាងនៅជាមួយយើងតែពីរនាក់។

    ៥. មិនមានភាពស្និតស្នាលនៅពេលដែលនៅជាមួយអ្នក៖ មនុស្សពីរនាក់ដែលស្រលាញ់គ្នាតែងតែមានភាពស្និតស្នាលនឹងគ្នា និងអាចយល់ដឹងពីគ្នាបានតាមរយៈកាយវិការ។ ប៉ុន្ដែបើសិនជាដៃគូរបស់អ្នកមិនរវល់ពីអ្នក ហើយលើកដៃដែលអ្នកដាក់លើស្មាគេដោយមិនមានមូលហេតុនោះ បង្ហាញយ៉ាងច្បាស់ថាគេចាប់ផ្ដើមមិនពេញចិត្តនឹងអ្នក។

    ៦. គេមិនដែលទទួលកំហុសនៅពេលដែលឈ្លោះគ្នាម្ដង៖ ការស្រលាញ់គ្នាតែងតែមានរឿងឈ្លោះប្រកែកគ្នាគឺជារឿងធម្មតានិងចេះអត់អោនឲ្យគ្នានោះនិងធ្វើឲ្យស្នេហានោះបានគង់វង្ស។ តែបើសិនជាដៃគូរបស់អ្នកមិនចេះលួងលោមអ្នក និងមិនទទួលកំហុសរបស់ខ្លួននៅពេលដែលឈ្លោះគ្នាទេនោះ គឺមានន័យថាគេចាប់ផ្ដើមធុញនឹងអ្នកហើយ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay