ខ្មែរណូត

ស្វែងរក

  • PR

    ឆ្នាំថ្មី យុទ្ធនាការថ្មី! ក្រុមហ៊ុនណេសត្លេ (NESTLÉ) បញ្ចេញរថយន្តចល័ត (NESCAFÉ CARAVAN) ចែកកាហ្វេ ១លានកែវ នៅទូទាំង ២៥ ខេត្តក្រុង​ ដើម្បីអបអរឆ្នាំថ្មី ២០២៦

    BY Liny01 January 6, 2026
    ឆ្នាំថ្មី យុទ្ធនាការថ្មី! ក្រុមហ៊ុនណេសត្លេ (NESTLÉ) បញ្ចេញរថយន្តចល័ត (NESCAFÉ CARAVAN) ចែកកាហ្វេ ១លានកែវ នៅទូទាំង ២៥ ខេត្តក្រុង​ ដើម្បីអបអរឆ្នាំថ្មី ២០២៦

    (ភ្នំពេញ ខែមករា ឆ្នាំ ២០២៦)៖ ណេសត្លេ (NESTLÉ) ដែលជាក្រុមហ៊ុនអាហារ និង ភេសជ្ជៈ ឈានមុខគេលើពិភពលោក និងមានទីស្នាក់ការកណ្តាលនៅប្រទេសស្វីស ថ្មីៗនេះបានប្រកាសបើកដំណើរការយុទ្ធនាការ  NESCAFÉ CARAVAN នៅក្នុងប្រទេសកម្ពុជា ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២៦។ យុទ្ធនាការផ្សព្វផ្សាយដ៏ធំមួយនេះ នឹងធ្វើដំណើរឆ្លងកាត់ទូទាំង ២៥ ខេត្តក្រុង ក្នុងប្រទេសកម្ពុជា ដោយនាំមកជាមួយណេសកាហ្វេ (NESCAFÉ) ដែលជាម៉ាកកាហ្វេដ៏ល្បីល្បាញ និងមានរសជាតិឈ្ងុយឆ្ងាញ់ជូនទៅកាន់ប្រជាជនកម្ពុជា ដើម្បីសាកល្បងរសជាតិដោយផ្ទាល់។

    ហើយយុទ្ធនាការនេះផងដែរ គឺជាគោលដៅដ៏មុតមាំរបស់ក្រុមហ៊ុនណេសត្លេ (NESTLÉ) ដែលនឹងធ្វើឡើងមួយឆ្នាំពេញតែម្ដង ហើយក្នុងនោះ ណេសកាហ្វេ (NESCAFÉ) នឹងផ្តល់ជូននូវកាហ្វេសរុបចំនួនមួយលានកែវ ទៅកាន់អ្នកគាំទ្រ និងអ្នកចូលចិត្តទទួលទានកាហ្វេទូទាំងប្រទេស ដើម្បីបានភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះ។

    លោក Stephen Knight នាយកគ្រប់គ្រងក្រុមហ៊ុន Nestlé Co., Ltd. ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ៖ «ណេសកាហ្វេ (NESCAFÉ) គឺជាម៉ាកកាហ្វេលំដាប់ពិភពលោកមកពីប្រទេសស្វីស ដែលទទួលបានទំនុកចិត្ត និងការពេញនិយមពីសំណាក់អតិថិជនដល់ទៅ ១៨០ ប្រទេសទូទាំងសកលលោក»។   លោកបានមានប្រសាសន៍បន្តទៀតថា «រយៈពេលជាងពីរទសវត្សរ៍មកហើយ ដែលណេសកាហ្វេ (NESCAFÉ) បានបម្រើអតិថិជននៅកម្ពុជា និងផ្តល់ភាពរីករាយដល់អ្នកទទួលទានកាហ្វេទាំងអស់ ជាមួយនឹងម៉ាកកាហ្វេដែលមានរសជាតិឆ្ងាញ់ ផលិតផលដែលមានភាពច្នៃប្រឌិត និងបទពិសោធន៏ជាក់ស្តែងពីការទទួលទានកាហ្វេ។ រាល់កែវកាហ្វេនីមួយៗ បានផ្តល់នូវរសជាតិ និងគុណភាពស្តង់ដាពិភពលោកពីណេសកាហ្វេ (NESCAFÉ) ដើម្បីធានាថាអតិថិជនរបស់យើងនៅក្នុងប្រទេសកម្ពុជា នឹងទទួលបាននូវរសជាតិកាហ្វេដែលល្អឥតខ្ចោះ ដូចគ្នាទៅនឹងអ្នកដែលកំពុងទទួលទាន ណេសកាហ្វេ (NESCAFÉ) នៅជុំវិញពិភពលោកផងដែរ»។

    ទន្ទឹមនឹងនេះដែរ យុទ្ធនាការរថយន្តចល័តរបស់ណេសកាហ្វេ (NESCAFÉ CARAVAN) នេះមិនមែនគ្រាន់តែជា ការអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែជាការអញ្ជើញប្រជាជនកម្ពុជាគ្រប់រូបក្នុងការចាប់ផ្តើមឆ្នាំថ្មីជាមួយម៉ាកកាហ្វេឈានមុខគេ លំដាប់ពិភពលោក។  រថយន្តចល័តរបស់ (NESCAFÉ) នឹងធ្វើដំណើរទៅកាន់ទីតាំងដែលមានមនុស្សច្រើន រួមមាន ផ្សារធំៗ ផ្សារសហគមន៍ត្រីបន្លែ និងតំបន់ពាណិជ្ជកម្មសំខាន់ៗជាច្រើនក្នុងប្រទេសកម្ពុជា។ ឡាន និង តុកតុក ដែលបានរចនាជាមួយម៉ាក ណេសកាហ្វេ (NESCAFÉ) និងជាតំណាងរបស់យុទ្ធនាការនេះ នឹងផ្តល់ជូនកាហ្វេរសជាតិឆ្ងាញ់ដល់អតិថិជន ក៏ដូចជាអាជីវករក្នុងផ្សារ ដើម្បីបង្កើតបទពិសោធន៍ដ៏រីករាយរួមគ្នា និងអនុស្សាវរីយ៍ល្អៗនៅក្នុងសហគមន៍។ អ្វីដែលកាន់តែពិសេស នៅតាមទីតាំងមួយចំនួន ក៏នឹងមានការចូលរួមពីសំណាក់តារាដែលមានឥទ្ធិពលលើបណ្ដាញសង្គមដូចជា  លោក សុធារិទ្ធ និង កញ្ញា វ៉ាន់ លិញ ដើម្បីបង្កើនភាពរីករាយ និងភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និតជាមួយយុវវ័យនៅទីនោះផងដែរ។

    គួរបញ្ជាក់ផងដែរថា ក្នុងនាមជាម៉ាកកាហ្វេលំដាប់លេខមួយរបស់ពិភពលោក និងជាម៉ាកកាហ្វេដែលប្រជាជនកម្ពុជាពេញនិយម ណេសកាហ្វេ មានបទពិសោធន៍ជាង  ៨០ឆ្នាំក្នុងការផលិតកាហ្វេដែលមានគុណភាពខ្ពស់ និងរសជាតិឈ្ងុយឆ្ងាញ់ សម្រាប់អតិថិជនគ្រប់រូប។ មិនត្រឹមតែប៉ុណ្ណោះរៀងរាល់វិនាទី យ៉ាងហោចណាស់ ណេសកាហ្វេ ចំនួន  ៥៥០០កែវ ត្រូវបានទទួលទានដោយការពេញចិត្តពីសំណាក់ប្រជាជនទូទាំងសកលលោក ដែលនេះជាភ័ស្តុតាងបង្ហាញពីទំនុកចិត្តជាសកល និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ណេសកាហ្វេ (NESCAFÉ) ទៅលើគុណភាព និងកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ហើយដោយសារមាន កេរ្តិ៍ឈ្មោះល្អ និងទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជនជាច្រើនទសវត្សរ៍កន្លងមកនេះ រួមជាមួយចង្វាក់ផលិតកម្មដែលមានគុណភាពខ្ពស់ និងដូចៗគ្នាគ្រប់ប្រទេសទូទាំងពិភពលោក ធ្វើអោយណេសកាហ្វេ (NESCAFÉ) នៅតែជាម៉ាកកាហ្វេដែលឈានមុខគេលើទីផ្សារសកល និងនៅតែជាម៉ាកតំណាងអោយភាពជឿជាក់ដល់អតិថិជន។

    អំពីក្រុមហ៊ុន ណេសត្លេ  (NESTLÉ) ក្នុងប្រទេសកម្ពុជា
    ណេសត្លេ (NESTLÉ) ជាក្រុមហ៊ុនអាហារ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោក ដែលមានវត្តមាននៅក្នុងប្រទេស ចំនួន ១៨៥ និងមានបុគ្គលិកចំនួន ២៧៧,០០០ នាក់ ដែលរួមគ្នាខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់គុណភាពជីវិតសម្រាប់អ្នកប្រើប្រាស់ទាំងអស់។ ជាមួយនឹងផលិតផលច្រើនជាង ២០០០មុខ ក្នុងនោះក៏រួមបញ្ចូល ផលិតផលម៉ាកល្បីៗលំដាប់ ពិភពលោកដូចជា NESCAFÉ, NESPRESSO និង MAGGI ក្រុមហ៊ុន  ណេសត្លេ (NESTLÉ) មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ គោរពតាមយុទ្ធសាស្ត្រ របស់ខ្លួនគឺ “ល្អសម្រាប់អ្នក ល្អសម្រាប់ភពផែនដី”។ ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ជាក្រុមហ៊ុនដែលគ្រប់គ្រងដោយផ្ទាល់ ពីក្រុមហ៊ុនណេសត្លេ (NESTLÉ) ក.អ របស់ប្រទេសស្វីស ដើម្បីផ្តល់ជូនប្រជាជនកម្ពុជានូវផលិតផលណេសកាហ្វេ (NESCAFÉ) ជាច្រើនប្រភេទដូចជា៖ BLEND & BREW, RED CUP, AMERICANO, GOLD និង ភេសជ្ជៈកាហ្វេលាយស្រាប់ជាច្រើនប្រភេទ។


    សម្រាប់ព័ត៌មានបន្ថែម៖

    ● បណ្តាញសង្គម Facebook៖ NESCAFÉ Cambodia
    ● ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖ (+855) 10 622 268 | phakkdey@twpr360.com

    Share This Post: