Royal Enfield Cambodia បំបែកកំណត់ត្រាលក់ខ្ពស់បំផុតមិនធ្លាប់មានក្នុងឆ្នាំ២០២៥ ក្រោយឈានជើងចូលទីផ្សារកម្ពុជាជាផ្លូវការអស់រយៈពេលជិត ៦ឆ្នាំ
ក្រុមហ៊ុន Royal Enfield បានបើកដំណើរការហាងលក់ម៉ូតូដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០២០ ហើយបើទោះបីជាមានបញ្ហាប្រឈមទូទាំងពិភពលោក និងតំបន់ក៏ដោយ ក៏ម៉ាកយីហោមួយនេះបានបង្ហាញពីការរីកចម្រើនឥតឈប់ឈរ និងកាន់តែរីកចម្រើនខ្លាំងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រហូតដល់ពាក់កណ្តាលឆ្នាំ ២០២៤ ក្រុមហ៊ុន Royal Enfield Cambodia បានពង្រីកវត្តមានរបស់ខ្លួនជាមួយនឹងការបើកសាខាទីពីរនៅខេត្តសៀមរាប។ ទន្ទឹមនឹងនេះ ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ ក្រុមហ៊ុន Royal Enfield Cambodia បានបង្ហាញពីកំណើនការលក់ជាបន្តបន្ទាប់ រហូតឈានដល់សម្រេចសមិទ្ធផលបំបែកកំណត់ត្រានៅឆ្នាំ២០២៥ ជាមួយនឹងការលក់ម៉ូតូជិត ៦០០ គ្រឿង។ ដោយផ្អែកលើសន្ទុះដ៏រឹងមាំនេះ ក្រុមហ៊ុនបានកំណត់គោលដៅដ៏ធំគឺលក់ម៉ូតូអោយលើស ៦០០ គ្រឿងនៅក្នុងឆ្នាំ ២០២៦។

កត្តាសំខាន់ៗនៅពីក្រោយភាពជោគជ័យនេះ
ភាពជោគជ័យដែលសម្រេចបាននៅថ្ងៃនេះ មិនមែនជាចៃដន្យទេ តែដោយសារមានគ្រឹះសំខាន់ៗដ៏រឹងមាំចំនួន ៥ ដែលបានគាំទ្រ ជំហរទីផ្សារដ៏រឹងមាំរបស់ Royal Enfield Cambodia ក្នុងរយៈពេលជិតប្រាំមួយឆ្នាំរួមមាន៖
១. កេរ្តិ៍ឈ្មោះម៉ាកយីហោ និងកេរ្តិ៍ឈ្មោះសកល
Royal Enfield ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩០១ នៅចក្រភពអង់គ្លេស គឺជាម៉ាកម៉ូតូចំណាស់ជាងគេបំផុតរបស់ពិភពលោកក្នុងការផលិតជាបន្តបន្ទាប់។ ជាមួយនឹងប្រវត្តិ 125 ឆ្នាំ ម៉ាកយីហោនេះដំណើរការនៅក្នុងប្រទេសជាង 60 ដោយមានការគាំទ្រពីហាងលក់រាយជាង 2,000 នៅក្នុងប្រទេសឥណ្ឌា និងហាងអន្តរជាតិចំនួន 1,085 និងកម្លាំងពលកម្មសកលលើសពី 16,500 នាក់។ នៅឆ្នាំ 2025 នេះ Royal Enfield បានលក់ម៉ូតូលើសពីមួយលានគ្រឿងនៅទូទាំងពិភពលោក ដោយនៅតែរក្សាតំណែង ជាអ្នកនាំមុខគេនៅក្នុងផ្នែកម៉ូតូធុនមធ្យមនៅទូទាំងទីផ្សារសំខាន់ៗ រួមទាំងប្រទេសឥណ្ឌា ចក្រភពអង់គ្លេស កូរ៉េ និងទីផ្សារអន្តរជាតិផ្សេងទៀត។ ភាពជឿជាក់ និងកេរ្តិ៍ឈ្មោះជាសកលនេះ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកបើកបរម៉ូតូនៅកម្ពុជា ដែលផ្ដល់តម្លៃទៅលើកេរ្តិ័ដំណែល គុណភាព តំលៃ និងសេវាកម្ម។

២. ម៉ូឌែលម៉ូតូច្រើនប្រភេទ
ភាពខ្លាំងរបស់ Royal Enfield មួយទៀតនោះគឺ បង្កើតម៉ូតូដែលមានដល់ទៅ ១០ម៉ូឌែលសម្រាប់លក់ក្នុងទីផ្សារប្រទេសកម្ពុជា បំពាក់ទៅដោយប្រភទម៉ាស៊ីនដល់ទៅ ៣ប្រភេទខុសៗគ្នា ដែលត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការរបស់អ្នកបើកបរក្នុងទីក្រុង អ្នកចូលចិត្តធ្វើដំណើរកម្សាន្ត និងអ្នកស្វែងរកការផ្សងព្រេង ដោយក្នុងនោះម៉ូឌែលម៉ូតូទាំងនោះរួមមាន៖ Hunter 350 ដែលជាម៉ូតូសម្រាប់ជិះក្នុងទីក្រុង, Classic 350 ដែលជាម៉ូដែលតំណាងអោយភាពក្លាសិកយូរអង្វែង , Meteor 350 ដែលជាម៉ូតូប្រភេទ Cruiser/Touring និង Bullet 350 ដែលជាម៉ូតូក្លាសិកដ៏ល្បីល្បាញ ។ ចំណែកឯ ម៉ូដែល ៤៥០cc មានដូចជា Himalayan 450 ដែលបង្កើតឡើងសម្រាប់ការផ្សងព្រេង និងការជិះ off-road និង Guerrilla 450 ដែលជាម៉ូតូបែបស្ព័រប្រើបានទាំង on-road & off-road. ទន្ទឹមនឹងនេះ ម៉ូដែល ៦៥០cc រួមមាន Classic 650 ដែលជាម៉ូដែលក្លាសិកដែលមានស៊ីឡាំងពីរ , Shotgun 650 ដែលជាម៉ូតូបែប Cafe Racer , Super Meteor 650 ដែលជាម៉ូតូប្រភេទ Cruiser លំដាប់ខ្ពស់ , និង Bear 650 ដែលត្រូវបានរចនាឡើងសម្រាប់ការផ្សងព្រេង និងការធ្វើដំណើរកម្សាន្ត។

៣. សមត្ថភាព និងបច្ចេកវិទ្យា
ខណៈពេលដែលម៉ូតូ Royal Enfield មានភាពល្បីល្បាញដោយសារការរចនាបែប classic និង retro-inspired ម៉ូតូគ្រប់ម៉ូឌែលទាំងអស់ត្រូវបានផ្គុំឡើងជាមួយនឹងវិស្វកម្មទំនើប និងបច្ចេកវិទ្យទំនើប ដើម្បីបំពេញតាមស្តង់ដារបើកបរ នាពេលបច្ចុប្បន្ន។
ចំណុចសំខាន់ៗនៃសមត្ថភាពរួមមាន៖
• ម៉ាស៊ីន Parallel-Twin ទំហំ 650cc៖ ម៉ាស៊ីន SOHC ត្រជាក់ដោយខ្យល់/ប្រេង ដែលមានវ៉ាល់បួនក្នុងមួយស៊ីឡាំង, បំពង់ចាក់ប្រេងឥន្ធនៈ Bosch, ប្រអប់លេខ 6 ល្បឿន និងដុំហ្រ្វាំងជំនួយការបើកបរដោយរលូន និងមានទំនុកចិត្ត។
• ម៉ាស៊ីនស៊ីឡាំងតែមួយ ទំហំ 350cc៖ ម៉ាស៊ីនត្រជាក់ដោយខ្យល់/ប្រេង បំពង់ចាក់ប្រេងតន្ធនៈ ដែលផ្តល់នូវភាពជឿជាក់ ប្រសិទ្ធភាព និងដំណើរការដ៏ល្អឥតខ្ចោះ។
• បច្ចេកវិទ្យាទំនើប៖ ABS ចង្កោមឧបករណ៍ឌីជីថល-អាណាឡូក រន្ធសាកថ្ម Type-C ការរក្សាស្ថេរភាពតួរថយន្តឱ្យកាន់តែប្រសើរឡើង និងលក្ខណៈពិសេសដែលបានភ្ជាប់មកជាច្រើនទៀត រួមទាំង Royal Enfield App ផងដែរ។
ជារួម រចនាបថបុរាណ បំពាក់មកជាមួយដំណើរការទំនើបៗទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញទាំង អ្នកជំជិះម៉ូតូធំអាជីព និងអ្នកទើបរៀនជិះម៉ូតូធំថ្មីៗ។

៤. ការធានា និងសេវាកម្មផ្នែកជួសជុល
ក្រៅពី រចនាបទស្អាត ទំនើប គ្រប់ម៉ូតូ Royal Enfield ដែលថ្មីបកកេសនៅក្នុងកម្ពុជាយើង នឹងផ្ដល់ការធានារយៈពេល ៣ឆ្នាំ ឬធានាដោយមិនគិតទៅលើចំងាយគីឡូម៉ែត្រដែលយើងបានជិះ ដែលចំណុចនេះហើយកាន់តែធ្វើឱ្យអតិថិជនពេញចិត្តខ្លាំង។ លើសពីនេះ ក៏ផ្ដល់នូវការថែទាំ ដោយក្រុមហ៊ុនក៏មានមជ្ឈមណ្ឌលសេវាកម្មដែល នៅភ្នំពេញ និងសៀមរាប ត្រូវបានបំពាក់យ៉ាងពេញលេញជាមួយនឹងជាងបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាល គ្រឿងបន្លាស់ពិតប្រាកដ និងសេវាកម្មប្រឹក្សាក្រោយពេលលក់ប្រកបដោយវិជ្ជាជីវៈ។ ប្រព័ន្ធអេកូឡូស៊ីសេវាកម្មដ៏រឹងមាំនេះធានានូវភាពជឿជាក់ ការពេញចិត្តរបស់អតិថិជន និងភាពស្មោះត្រង់ចំពោះម៉ាកយីហោរយៈពេលវែង។

៥.តម្លៃប្រកួតប្រជែង
Royal Enfield បានដាក់ខ្លួនជាម៉ាកម៉ូតូធំមួយក្នុងចំណោមម៉ាកម៉ូតូធំដែលមានតម្លៃសមរម្យ និងគួរឱ្យចង់បានបំផុតនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងតម្លៃចាប់ពី 3,700 ដុល្លារអាមេរិក ដល់ 7,000 ដុល្លារអាមេរិក។ ម៉ូតូ Royal Enfield ផ្តល់ជូននូវតម្លៃពិសេស ដោយរួមបញ្ចូលគ្នានូវដំណើរការ រចនាបថ និងបេតិកភណ្ឌក្នុងតម្លៃដ៏សមរម្យ។
ជាមួយគ្នានេះដែរ សម្រាប់អ្នកជិះម៉ូតូនៅកម្ពុជាជាច្រើន Royal Enfield គឺជាម៉ូតូដ៏ល្អឥតខ្ចោះសម្រាប់ការផ្សងព្រេង ការធ្វើដំណើរប្រចាំថ្ងៃ ការបង្ហាញអ្វីដែលជាខ្លួនឯង និងការបើកបរ ក្នុងសហគមន៍ រីឯតម្លៃពេលចងលក់បន្តវិញក៏បានល្អព្រោះមានទីផ្សារសម្រាប់មួយទឹក៕

