ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្តាប់ហើយព្រឺសម្បុរ! ឃាតក សរសើរថាខ្លួនឯងឆ្លាត ចេះបន្ថយម៉ាស៊ីនកកល្មម អាចកាប់ និងពន្លះសព ជនរងគ្រោះដោយគ្មានឈាម និងប្រាប់ថាពេលកកទៅ កាប់សាច់មនុស្សដូចសាច់ជ្រូក និងសាច់ស្ទេកចឹង ហើយចុងក្រោយឆ្ងល់រឿងមួយនេះទៅសមត្ថកិច្ចវិញ….

    BY Khmernote Media June 11, 2019
    ស្តាប់ហើយព្រឺសម្បុរ! ឃាតក សរសើរថាខ្លួនឯងឆ្លាត ចេះបន្ថយម៉ាស៊ីនកកល្មម អាចកាប់ និងពន្លះសព ជនរងគ្រោះដោយគ្មានឈាម និងប្រាប់ថាពេលកកទៅ កាប់សាច់មនុស្សដូចសាច់ជ្រូក និងសាច់ស្ទេកចឹង ហើយចុងក្រោយឆ្ងល់រឿងមួយនេះទៅសមត្ថកិច្ចវិញ….

    យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា មូលហេតុនៃការសម្លាប់នេះ ដោយសារតែជនរងគ្រោះបានទារលុយជំពាក់ចំនួន ៧០០$ ហើយជនសង្ស័យ សុំសងត្រឹម 350$ តែជនរងគ្រោះមិនព្រម ហើយគំរាមឲ្យអ្នកចងការផ្សេងៗទៀតឲ្យស្គាល់ផ្ទះជនសង្ស័យ ទើបជនសង្ស័យឃើញជនរងគ្រោះចូលបន្ទប់ទឹកក៏ច្របាច់ក សម្លាប់តែម្តង បន្ទាប់មកទៀតជនសង្ស័យយកក្រម៉ា រឹកមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់ខ្យល់ស្លាប់ ហើយយកសពដាក់ចូលទូរក្លាស្សេឲ្យកក។

    ថ្ងៃបន្ទាប់ជនសង្ស័យបានដាក់ថ្នាំងងុយដេកឲ្យប្តី ដេកលក់សិន កុំឲ្យប្តីដឹងរឿងនេះ ទើបយកសពចេញពីទូក្លាសេកក រួចធ្វើសកម្មភាពលើសពជនរងគ្រោះដោយ កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់ ច្រកដាក់ស្បោងខ្មៅ ម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវស៊ីសុវត្តិ។ ជនសង្ស័យបាននិយាយអួតថាខ្លួនឯងឆ្លាត ត្រង់ថាបន្ថយម៉ាស៊ីនកក ហើយកាប់ដៃជើង ជនរងគ្រោះបានងាយ មិនមានឈាម ហើយខ្លួនថា ពេលកកទៅកាប់សាច់មនុស្សដូចសាច់ជ្រូក និងសាច់ស្ទេកចឹង ហើយឃាតក ដឹងថាកន្លែងណាជាសាច់ខ្ចីស្រួលកាប់ ចំណែកក្បាលកាត់យកទៅបោះនៅទន្លេ ហើយឃាតក ឆ្ងល់ថា ម៉េចបានគេអត់ឃើញ ឃើញតែជើង និងដៃ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay