អាមេរិកសម្រេចផ្អាកទិដ្ឋាការជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ៧៥
អាមេរិក៖ រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងផ្អាកទិដ្ឋាការជនអន្តោប្រវេសន៍ពីប្រទេសចំនួន ៧៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Guardian នៅក្នុងថ្ងៃទី១៥ ខែមករា។ ការបង្កកទិដ្ឋាការ នឹងចូលជាធរមានចាប់ពីថ្ងៃទី២១ ខែមករា ខាងមុខនេះ ខណៈក្រសួងការបរទេសអាមេរិកបានអះអាងថា ក្រុមជនអន្តោប្រវេសន៍មកពីប្រទេសទាំង ៧៥នេះ បានមកដណ្តើមយកអត្ថប្រយោជន៍ក្នុងកម្មវិធីសុខុមាលភាពសង្គមពីប្រជាជនអាមេរិកក្នុងបរិមាណដ៏ខ្ពស់ ដែលមិនអាចទទួលយកបាននោះទេ។
ប្រទេសទាំង ៧៥នោះ រួមមាន៖
១- អាហ្វហ្គានីស្ថាន
២- អាល់បានី
៣- អាល់ហ្សេរី
៤- អង់ទីហ្គា និង បាប៊ូដា
៥- អាមេនី
៦- អាស៊ែបៃហ្សង់
៧- បាហាម៉ាស
៨- បង់ក្លាដែស
៩- បាបាដូស
១០- បេឡារុស
១១- បេលីស
១២- ប៊ូតាន
១៣- បូស្នៀ និង ហឺហ្សេហ្គោវីណា
១៤- ប្រេស៊ីល
១៥- កម្ពុជា
១៦- កាមេរូន
១៧- កាប់វើដ
១៨- កូឡុំប៊ី
១៩- កូតឌីវ័រ
២០- គុយបា
២១- សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
២២- ដូមីនីកា
២៣- អេហ្ស៊ីប
២៤- អេរីទ្រា
២៥- អេត្យូពី
២៦- ហ្វីជី
២៧- ហ្គាំប៊ី
២៨- ហ្សកហ្ស៊ី
២៩- ហ្គាណា
៣០- ហ្គ្រេណាដា
៣១- ហ្គាតេម៉ាឡា
៣២- ហ្គីណេ
៣៣- ហៃទី
៣៤- អ៊ីរ៉ង់
៣៥- អ៊ីរ៉ាក់
៣៦- ហ្សាម៉ាអ៊ីក
៣៧- ហ្ស៊កដានី
៣៨- កាហ្សាក់ស្ថាន
៣៩- កូសូវ៉ូ
៤០- គុយវ៉ែត
៤១- កៀហ្ស៊ីស៊ីស្ថាន
៤២- ឡាវ
៤៣- លីបង់
៤៤- លីប៊ី
៤៥- លីប៊ី
៤៦- ម៉ាសេដូនខាងជើង
៤៧- ម៉ុលដាវី
៤៨- ម៉ុងហ្គោលី
៤៩- ម៉ុងតេណេហ្គ្រោ
៥០- ម៉ារ៉ុក
៥១- មីយ៉ាន់ម៉ា
៥២- នេប៉ាល់
៥៣- នីការ៉ាហ្គា
៥៤- នីហ្សេរីយ៉ា
៥៥- ប៉ាគីស្ថាន
៥៦- សាធារណរដ្ឋកុងហ្គោ
៥៧- រុស្ស៊ី
៥៨- រវ៉ាន់ដា
៥៩- សាំងគីត និង ណេវីស
៦០- សាំងលូស៊ី
៦១- សាំងវីនសិន និង ហ្គ្រេណាឌីន
៦២- សេណេហ្គាល់
៦៣- សៀរ៉ាឡេអូន
៦៤- សូម៉ាលី
៦៥- ស៊ូដង់ខាងត្បូង
៦៦- ស៊ូដង់
៦៧- ស៊ីរី
៦៨- តង់ហ្សានី
៦៩- ថៃ
៧០- តូហ្គោ
៧១- ទុយនីស៊ី
៧២- អ៊ូហ្គង់ដា
៧៣- អ៊ុយរូហ្គាយ
៧៤- អ៊ូសបេគីស្ថាន
៧៥- និងយេម៉ែន៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Guardian

