ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសជំនាញខាង IT ម្នាក់ សរសេរកូដសារស្វ័យប្រវត្តិ ដើម្បីទុកឆ្លើយតបសារមិត្តស្រីពេលខ្លួនរវល់

    BY autoadmin June 12, 2019
    បុរសជំនាញខាង IT ម្នាក់ សរសេរកូដសារស្វ័យប្រវត្តិ ដើម្បីទុកឆ្លើយតបសារមិត្តស្រីពេលខ្លួនរវល់

    រឿងមហាសែនពិបាកមួយក្នុងចំណោមបញ្ហាប្រឈមដ៏ធំបំផុតក្នុងជីវិតរបស់បុរសម្នាក់ៗគឺ «សង្សារ» ដែលពេលខ្លះពួកគេមិនមានពេលទំនេរអាចតបសារទៅខាងស្រីទាន់ពេលវេលា។ ពេលខ្លះបុរសមួយចំនួនអាចនឹងត្រូវនិយាយសុំទោស ឬពេលខ្លះពួកគេត្រូវដាក់សំឡេងរោទ៍ជាក់លាក់ណាមួយ ដើម្បីឱ្យឆ្លើយតបទូរស័ព្ទសង្សារទាន់ពេលវេលា។ យ៉ាងណាមិញបុរសជាអ្នកសរសេរកម្មវិធី (software programmer) មកពីប្រទេសចិនម្នាក់នេះ គាត់បានបង្កើតនូវដំណោះស្រាយមួយដែលល្អជាងការនិយាយសុំទោស ឬដាក់ម៉ោងរោទ៍នេះទៅទៀត។

    យោងតាមសារព័ត៌មាន Abacus លោក Li KaiXiang បានយកជំនាញបច្ចេកទេសរបស់ខ្លួន ទៅបង្កើត bot (កម្មវិធីស្វ័យភាពនៅលើបណ្តាញ) ដើម្បីជួយឆ្លើយតបនឹងសាររបស់មិត្តស្រីរបស់គាត់នៅលើ WeChat ។ គាត់បានសម្រេចចិត្តបង្កើតសារស្វ័យប្រវត្តិ (chat mechanism) ដើម្បីឆ្លើយតបទៅមិត្តស្រី ព្រោះថាគាត់រវល់ និងមិនអាចតបសារបានទៀងទាត់។ លោកបានឱ្យដឹងតាមរយៈបណ្តាញ Weibo ថា កម្មវិធីដែលលោកសរសេរនេះ វាអាចឆ្លើយសាររបស់មិត្តស្រីគាត់ ២៤/៧ ពោលគឺគ្រប់ពេលវេលាទាំងអស់។

    គាត់បានប្រាប់ថា bot សម្រាប់ដាក់ឱ្យឆ្លើយសារស្វ័យប្រវត្តិនេះ ត្រូវបានរចនាដើម្បីផ្ញើសារផ្អែមល្ហែមឱ្យមិត្តស្រី និងអះអាងថាខ្លួនមិនមែនជាសារស្វ័យប្រវត្តិ។ យ៉ាងណាមិញបន្ទាប់ពីដាក់ឱ្យ bot ឆ្លើយសារជំនួសគាត់ គាត់ក៏បានភ្ញាក់ផ្អើលផហដែរថា មានសាររហូតដល់ទៅ ៣០០ ដែលមិត្តស្រីរបស់គាត់បានឆ្លងឆ្លើយជាមួយសារស្វ័យប្រវត្តិនេះ។ លោក Li ក៏បានប្រាប code ទៅឱ្យអ្នកលេងបណ្តាញសង្គមផងដែរ ប៉ុន្តែគណនីរបស់គាត់ពេលនេះត្រូវបានលុបចោលហើយ បន្ទាប់ពីរឿងរបស់គាត់បានល្បីសុសសាយរួច។ មានមតិខ្លះនិយាយថា ប្រហែលជាមិត្តស្រីរបស់គាត់តាមទាន់ថា គាត់បានបោកប្រាស់នាងដោយប្រើសារស្វ័យប្រវត្តិនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ WOB

    Share This Post: