ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃលើជំនាញឆុងកាហ្វេ (កម្រិតដំបូង)
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃលើជំនាញឆុងកាហ្វ (កម្រិតដំបូង)។

ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបុគ្គលិកបម្រើការងារ ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និងនិស្សិត មេត្តាជ្រាបថា ក្រសួងទេសចរណ៍សហការជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឆុងកាហ្វេ BHUB (BHUB Barista Training Center) នឹងរៀបចំបើកវគ្គ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍លើជំនាញឆុងកាហ្វេ (កម្រិតដំបូង)។ វគ្គបណ្តុះបណ្តាលនេះមាន ចំនួន ២វគ្គ ដោយក្នុង ១វគ្គ មានរយៈពេល ២ថ្ងៃ ដោយសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ តាមកាល បរិច្ឆេទ និងលក្ខខណ្ឌជ្រើសរើសដូចខាងក្រោម៖
១.កាលបរិច្ឆេទវគ្គបណ្តុះបណ្តាល៖
វគ្គទី១៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦
វគ្គទី២៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦
២.លក្ខខណ្ឌជ្រើសរើស៖
– សិក្ខាកាមត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើង និងត្រូវសិក្សាឱ្យបានទៀងទាត់ និងទាន់ពេលវេលា
៣.សម្គាល់
– សិក្ខាកាមមានចំនួនកំណត់ ១០នាក់ក្នុង ១វគ្គ
– ទីតាំងវគ្គបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលបណ្ដុះបណ្តាលជំនាញឆុងកាហ្វេ B-HUB (BHUB Barista Training Center) ផ្ទះលេខ ៥៨៧ ផ្លូវលេខ ៧០ ជិតស្តាតចាស់៕


ប្រភព៖ ក្រសួងព័ត៌មាន