ខ្មែរណូត

ស្វែងរក

  • PR

    បាវមួយសំណាងមួយ ទីបំផុតមហាសំណាងរបស់ស៊ីម៉ងត៍អូដ្ឋ និង ស៊ីម៉ងត៍វី លើកទី០៣ បានរកម្ចាស់ឃើញហើយ…….

    BY soknita January 26, 2026
    បាវមួយសំណាងមួយ ទីបំផុតមហាសំណាងរបស់ស៊ីម៉ងត៍អូដ្ឋ និង ស៊ីម៉ងត៍វី លើកទី០៣ បានរកម្ចាស់ឃើញហើយ…….

    មហាសំណាងលើកទី៣នេះត្រូវបានចាប់ដោយផ្ទាល់ ដោយអ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកនៃក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋនិង ស៊ីម៉ងត៍វី តែម្តង

    កាលពីថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ ២០២៦ នៅ ស្ទុយឌីយោបាយ័ន ស្ទឹងមានជ័យ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយក ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋនិង ស៊ីម៉ងត៍វី ជីប ម៉ុង បានអញ្ជើញទៅទស្សនាផ្ទាល់ ប្រដាល់គុនខ្មែរ និងថែមទាំងបានផ្ដល់កិត្តិយសឡើងចាប់រង្វាន់ក្នុងកម្មវិធីមហាសំណាងរបស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង ។

    គួរបញ្ចាក់ផងដែរថារង្វាន់ធំលើកទី០១ និងទី២ រថយន្ត Ford Ranger ស៊េរីថ្មី, ម៉ូតូ Honda Dream ស៊េរីថ្មី និងទូរស័ព្ទ Samsung បានរកឃើញម្ចាស់រួចមកហើយ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២៥ និងថ្ងៃទី ៤ តុលា ឆ្នាំ២០២៥ កន្លងទៅ។ ហើយទីបំផុតលើកទី០៣ ដែលបានប្រព្រឹត្តិទៅថ្មីៗកាលពីថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ ២០២៦ នៅទីតាំងស្ទុយឌីយោបាយ័នស្ទឹងមានជ័យ ក៏ដូចជាផ្សាយផ្ទាល់លើគេហទំព័រផ្លូវការរបស់ស៊ីម៉ងត៍អូដ្ឋ ម្ចាស់រថយន្ត Ford Rangerលើកទី០៣ គឺបានរកឃើញម្ចាស់ហើយបានទៅលើអតិថិជនឈ្មោះ ធូ ធារ៉ា មកពីខេត្ត កំពងស្ពឺ និង ម្ចាស់ម៉ូតូ Honda Dream ស៊េរីថ្មីទាំង៥ បានទៅអតិថិជននៅខេត្ត កណ្ដាល តាកែវ ត្បូងឃ្មុំ ក្រចេះ និង បន្ទាយមានជ័យ។

    ស៊ីម៉ងត៍អូដ្ឋ ជាផលិតផលរបស់ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនរបស់កូនខ្មែរ ដែលតែងតែឈរលើស្មារតី ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមចំណែកក្នុងកិច្ចការសង្គម ឧបត្ថម្ភទាំងថរិការ និងសម្ភារៈ ។ថ្មីៗនេះក្រុមហ៊ុន ជីប ម៉ុង បានចូលរួមយ៉ាងសកម្ម ឧបត្ថម្ភដល់វីរៈកងទ័ព នៅឯព្រំដែន។

    This image has an empty alt attribute; its file name is 34-7.jpg

    អ្វីដែលកាន់ពិសេសអស្ចារ្យនោះ  ក្រោមស្មារតីចែករំលែក និងលើកទឹកចិត្តដល់អ្នកប្រើប្រាស់ ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី ជីប ម៉ុង បានដាក់លុយសុទ្ធក្នុងបាវស៊ីម៉ង់ត៍ និងរង្វាន់ជាច្រើន ជាការចែករំលែកនិងលើកទឹកចិត្តជូនត្រឡប់ទៅអ្នកប្រើប្រាស់វិញ។ ការចាប់រង្វាន់នេះ គឺជាការផ្ដល់ជូនដល់អតិថិជននូវមហាសំណាងដែលអតិថិជនបានផ្សងសំណាងតាមប័ណ្ណសំណាងដោយបំពេញ ឈ្មោះ អស័យដ្ឋាន ហើយយកទៅដាក់នៅតាមដេប៉ូ និងរង់ចាំរហូតដល់ថ្ងៃចាប់រង្វាន់។ បន្ថែមលើពីនេះទៀត ការចាប់រង្វាន់មហាសំណាងជូនអតិថិជន ដោយមានរង្វាន់ជាច្រើនដូចជា ឡាន ម៉ូតូ និងទូរសព្ទរាប់រយគ្រឿង។

    ហើយការចាប់ឆ្នោតផ្សងសំណាងរបស់ស៊ីម៉ងត៍អូដ្ឋ និង ស៊ីម៉ងត៍វី  នឺងមានជាបន្តបន្ទាប់ទៀត សូមបងប្អូនអតិថិជនបន្ត យកសន្លឹកឆ្នោតទៅដាក់តាមដេប៉ូដែលមានលក់ស៊ីម៉ងត៍ អូដ្ឋ និង ស៊ីម៉ងត៍ វីទូទាំងប្រទេស។

    ស៊ីម៉ង់ត៍អូដ្ឋ ជាប់ធន់តជំនាន់!

    This image has an empty alt attribute; its file name is 31-11.jpg
    Share This Post: