ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រំជួលចិត្តណាស់! ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់សុខចិត្តញ៉ាំអាហារច្រើនៗឲ្យឡើងគីឡូ ដើម្បីអាចបរិច្ចាគខួរឆ្អឹងឱ្យឪពុក ដែលកំពុងមានជំងឺ

    BY autoadmin June 12, 2019
    រំជួលចិត្តណាស់! ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់សុខចិត្តញ៉ាំអាហារច្រើនៗឲ្យឡើងគីឡូ ដើម្បីអាចបរិច្ចាគខួរឆ្អឹងឱ្យឪពុក ដែលកំពុងមានជំងឺ

    ក្មេងប្រុសអាយុ ១១ឆ្នាំ នៅក្នុងប្រទេសចិនម្នាក់ បានធ្វើឱ្យមានការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គម ចំពោះការខិតខំប្រឹងប្រែងក្នុងការសង្គ្រោះឪពុករបស់គាត់ ដោយការញ៉ាំបាយឱ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីអាចរូបគាត់អាចបរិច្ចាគខួរឆ្អឹងឱ្យទៅឪពុកបាន។ យោងតាមក្រុមវេជ្ជបណ្ឌិតបានឱ្យដឹងថា កុមារា Lu Zikuan ដែលជាកូនប្រុសច្បងនៅក្នុងគ្រួសារ មកពីក្រុង Huixian ខេត្ត Henan ខិតខំញ៉ាំបាយឱ្យច្រើន ដើម្បីឱ្យមានគីឡូគ្រប់គ្រាន់ ហើយទម្ងន់ដែលពួកគេចង់បានគឺ ៤៥គីឡូក្រាម (៩៩ផោន) ។

    ដំបូងឡើយកុមារា Lu មានទម្ងន់ត្រឹមតែ ៣០គីឡូក្រាម (៦៦ផោន) ប៉ុណ្ណោះនៅពេលដែលគ្រូពេទ្យបានប្រាប់គ្រួសាររបស់គាត់ថា គាត់មានខួរឆ្អឹងត្រូវគ្នាជាមួយនឹងឪពុករបស់គាត់ កាលពីខែមីនា។ មកដល់ពេលនេះកុមារា Lu គឺមានទម្ងន់ ៤៤គីឡូក្រាម (៩៧ផោន) ពោលគឺគាត់នៅខ្វះតែ ១គីឡូក្រាម ប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក្មេងប្រុសម្នាក់នេះគាត់តាំងចិត្តថា នឹងព្យាយាមញ៉ាំឱ្យបាន ៥០គីឡូក្រាម (១១០ផោន) ដោយសារគ្រូពេទ្យផ្តាំថា គីឡូកាន់តែធ្ងន់កាន់តែល្អ។

    កុមារា Lu Zikuan គាត់បានសន្យាថា នឹងញ៉ាំអាហារយកទម្ងន់ ៥០គីឡូក្រាម នៅចំថ្ងៃទិវាកុមារអន្តរជាតិ កាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅថ្មីៗនេះ។ គាត់បាននិយាយថា៖ «ទោះបីជាវាឈឺចាប់ក៏ដោយ ក៏ខ្ញុំនៅតែញ៉ាំ» «គ្រួសាររបស់ពួកយើង មិនអាចទ្រាំនឹងការបាត់បង់ឪពុកខ្ញុំបានទេ»៕

    អត្ថបទ៖ លីដា
    ប្រភព៖ Nextshark

    Share This Post: