ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញតម្លៃទិញស្រូវសើមនៅដើមសប្តាហ៍នេះ

    BY soknita February 3, 2026
    សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញតម្លៃទិញស្រូវសើមនៅដើមសប្តាហ៍នេះ

    (រាជធានីភ្នំពេញ)៖ យោងតាមកាចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញតម្លៃទិញស្រូវសើមនៅដើមសប្តាហ៍នេះ ដោយបានឱ្យដឹងថា បណ្តារោងម៉ាស៊ីនកិនស្រូវនៅក្នុងសហព័ន្ធ កាលពីថ្ងៃទី ២ ខែកុម្ភះឆ្នាំ ២០២៦ បាន ចុះទិញស្រូវប្រជាកសិករដល់វាលស្រែជាស្រូវសើមក្នុងតម្លៃដែលផ្អែកលើគុណភាព។ ដូចជាបានចុះទិញស្រូវអូអ៊ឹម នៅស្រុកសន្ទុកខេត្តកំពង់ធំ ក្នុងតម្លៃ៧២០ទៅ៧៥០រៀល និងនៅស្រុកសណ្តាន់ខេត្តកំពង់ធំ ក្នុងតម្លៃ ៧២០ ទៅ ៧៤០រៀល។

    នៅស្រុកបាធាយ និង នៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ក្នុងតម្លៃ ៧២០ ទៅ ៧៦០រៀល។ នៅស្រុកជីក្រែងខេត្តសៀមរាប ក្នុងតម្លៃ ៧២០ ទៅ ៧៦០រៀល។ នៅស្រុកកណ្តៀង ខេត្តពោធិសាត់ក្នុងតម្លៃ៧២០ទៅ៧៤០រៀល។ នៅស្រុកមង្គលបុរី ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងតម្លៃ ៧២០ ទៅ ៧៤០រៀល។

    នៅស្រុកសង្កែរ និងស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងតម្លៃ ៧២០ ទៅ ៧៥០រៀល និង នៅស្រុកថ្មគោលខេត្តបាត់ដំបងក្នុងតម្លៃ ៧២០ ទៅ ៧៤០រៀល។ នៅស្រុកពារាំងខេត្តព្រៃវែង ក្នុងតម្លៃ ៧៦០ ទៅ ៧៨០រៀល និងនៅស្រុកបាភ្នំខេត្តព្រៃវែង ក្នុងតម្លៃ ៧៤០ ទៅ ៧៦០រៀល។

    ចុះទិញស្រូវស្រង៉ែ នៅស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យក្នុងតម្លៃ ៧៤០ ទៅ ៧៧០រៀល។ នៅស្រុកសង្កែរ និងស្រុកថ្មគោលខេត្តបាត់ដំបងក្នុងតម្លៃ៧៤០ទៅ៩៣០រៀល និងនៅស្រុកបាណន់ខេត្តបាត់ដំបងក្នុងតម្លៃ ៧៤០ ទៅ ៧៧០រៀល។

    ចុះទិញស្រូវសែនក្រអូបនៅនៅស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យក្នុងតម្លៃ ៩៨០ទៅ ១០០០រៀល និង នៅស្រុកថ្មគោល ខេត្តបាត់ដំបងក្នុងតម្លៃ ៩៨០ទៅ ១០០០រៀលនិងចុះទិញស្រូវអ៊ីអ៊ែ៥០៤ នៅស្រុកបាភ្នំ ខេត្តព្រៃវែងក្នុងតម្លៃ ៧៣០ ទៅ ៧៥០រៀល៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: