ខ្មែរណូត

ស្វែងរក

  • PR

    ផ្តល់ហិរញ្ញប្បទាន ដើម្បីឱ្យកសិករអាចទទួលប្រាក់ទូទាត់បានភ្លាម! កិច្ចសហការរវាងធនាគារ ជីប ម៉ុង និងក្រុមហ៊ុន បៃតង

    BY soknita February 4, 2026
    ផ្តល់ហិរញ្ញប្បទាន ដើម្បីឱ្យកសិករអាចទទួលប្រាក់ទូទាត់បានភ្លាម! កិច្ចសហការរវាងធនាគារ ជីប ម៉ុង និងក្រុមហ៊ុន បៃតង

    (ខេត្តបាត់ដំបង)៖ នាថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៦ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ បានអញ្ជើញចុះទស្សនកិច្ចដោយផ្ទាល់នៅរោងម៉ាស៊ីនកិនស្រូវរបស់ អ្នកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី ក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃខ្សែចង្វាក់ផលិតកម្ម និងប្រសិទ្ធភាពនៃការប្រើប្រាស់ហិរញ្ញប្បទាន ដែលធនាគារបានផ្ដល់ជូន។

    ដំណើរទស្សនកិច្ចនេះ គឺជាការបន្តសកម្មភាពបន្ទាប់ពីពិធីចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រហិរញ្ញប្បទាន កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ដែលមានគោលដៅចម្បងក្នុងការលើកកម្ពស់តម្លៃទីផ្សារស្រូវអង្ករនៅកម្ពុជា និងបង្កើនលទ្ធភាពទិញនិងកែច្នៃវិស័យស្រូវ អង្ករនៅកម្ពុជា។ តាមរយៈកិច្ចសហការនេះ ធនាគារ ជីប ម៉ុង បានផ្ដល់លទ្ធភាពបន្ថែមដល់ក្រុមហ៊ុន បៃតង ក្នុងការបង្កើនសកម្មភាពប្រមូលទិញស្រូវពីបងប្អូនកសិករក្នុងតម្លៃទីផ្សារដ៏សមរម្យ និងប្រកបដោយស្ថេរភាព។

    ចំណុចលេចធ្លោនៃកិច្ចសហការនេះ គឺការផ្ដោតលើការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ប្រាក់។ ហិរញ្ញប្បទានរបស់ធនាគារ ជីប ម៉ុង បានជួយជំរុញឱ្យក្រុមហ៊ុន បៃតង អាចទូទាត់សាច់ប្រាក់ជូនប្រជាកសិករបានយ៉ាងរហ័ស ងាយស្រួល និងភ្លាមៗនៅទីកន្លែងទិញលក់ ដែលនេះជាកត្តាសំខាន់ក្នុងការជួយសម្រួលដល់ចរន្តសាច់ប្រាក់ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់បងប្អូនកសិករឱ្យកាន់តែប្រសើរឡើង។

    ក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការបន្តគាំទ្រវិស័យកសិកម្ម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ការផ្ដល់កម្ចីដែលមានអត្រាការប្រាក់សមរម្យដល់ម្ចាស់អាជីវកម្ម និងអ្នកកែច្នៃផលិតផលកសិកម្ម គឺជាគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍផលិតផលក្នុងស្រុក បង្កើតការងារ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាជានិរន្តរ៍។
    ភាពជាដៃគូដ៏រឹងមាំរវាង ធនាគារ ជីប ម៉ុង និងក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី គឺជាគំរូនៃកិច្ចសហការរវាងវិស័យហិរញ្ញវត្ថុ និងវិស័យកសិឧស្សាហកម្ម ដែលមិនត្រឹមតែផ្ដល់ផលចំណេញដល់ភាគីទាំងសងខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងធំធេងដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែង។

    អំពីធនាគារ ជីប ម៉ុង

    ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រពភច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។ សម្រាប់ព័ត៌មាន សូមទំនាក់ទំនងទៅកាន់សេវាអតិថិជន24ម៉ោង៖ 081 811 911 ឬ 066 811 911៕

     

    Share This Post: