ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ខំកាន់បាច់លុយទុក Surprise សង្សារថ្ងៃខួបកំណើត ប៉ុន្តែបែរជាប្រទះឃើញសង្សារឱបជាមួយប្រុសផ្សេង

    BY autoadmin June 13, 2019
    បុរសម្នាក់ខំកាន់បាច់លុយទុក Surprise សង្សារថ្ងៃខួបកំណើត ប៉ុន្តែបែរជាប្រទះឃើញសង្សារឱបជាមួយប្រុសផ្សេង

    សាកស្រមៃទៅថា អ្នកកំពុងតែចង់ធ្វើឱ្យសង្សារភ្ញាក់ផ្អើលនៅថ្ងៃខួបកំណើត ហើយអ្នកមានរៀបចំជាបាច់ផ្កាទុកឱ្យនាងទៀតផង ប៉ុន្តែទីបំផុតអ្នកបានត្រឹមតែឃើញរឿងដ៏ខូចចិត្តបែបនេះទៅវិញ។ ដូចដែលបានឃើញនៅក្នុងរូបភាពប៉ុន្មានសន្លឹក ដែលត្រូវបានចែកចាយដោយបណ្ដាញ Twitter គណនី Ken Wong បានបង្ហាញថា លោកបានកាន់បាច់ផ្កាដើម្បីចង់ឱ្យសង្សារមានការភ្ញាក់ផ្អើលក្នុងថ្ងៃខួបកំណើត ប៉ុន្តែទីបំផុតរូបលោកទៅវិញទេ ដែលត្រូវមកខូចចិត្ត។

    លោកបានសរសេរបង្ហោះថា៖ «ថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់សង្សារខ្ញុំ ដូច្នេះខ្ញុំគិតថាចង់ឱ្យនាងមានការភ្ញាក់ផ្អើល។ ខ្ញុំមិនបានគិតថា នឹងឃើញឈុតឆាកបែបនេះជំនួសទៅវិញទេ»។ រូបភាពក៏បានបង្ហាញថា មិត្តស្រីរបស់លោកបានឱបយ៉ាងណែនជាមួយប្រុសផ្សេង ខណៈដែលបុរសជាសង្សារបានត្រឹមតែយំមើលឈុតឆាករបស់គេទាំងពីរ។ អ្នកលេងអ៊ីនធឺណេតជាច្រើនមានការអាណិតអាសូរ និងបាននិយាយថា លោកគួរតែបែកពីនារីក្បត់ម្នាក់នោះ ហើយក៏មានខ្លះទៀតមិនជឿនឹងរឿងនេះនោះទេ ព្រោះគេគិតថា វាដូចជាការគ្រោងទុកជាមុន៕

    អត្ថបទ៖ លីដា
    ប្រភព៖ rachfeed

    Share This Post: