ខ្មែរណូត

ស្វែងរក

  • PR

    ក្តីសង្ឃឹមថ្មី ក្នុងបេសកកម្មមនុស្សធម៌ ជីប ម៉ុង រៀបចំកម្មវិធីបរិច្ចាគឈាមម្តងទៀត សម្រាប់ទំនុកបម្រុងដល់វីរៈកងទ័ព និងបងប្អូនខ្មែរដែលត្រូវការឈាម

    BY Nisaiy KN February 8, 2026
    ក្តីសង្ឃឹមថ្មី ក្នុងបេសកកម្មមនុស្សធម៌ ជីប ម៉ុង រៀបចំកម្មវិធីបរិច្ចាគឈាមម្តងទៀត សម្រាប់ទំនុកបម្រុងដល់វីរៈកងទ័ព និងបងប្អូនខ្មែរដែលត្រូវការឈាម

    (ភ្នំពេញ)៖ ការបរិច្ចាគឈាម គឺជាការចូលរួមចែករំលែកក្តីស្រឡាញ់ដ៏មានន័យមួយ ព្រោះឈាមមួយចំណែកតូចរបស់យើងអាចជួយមនុស្សម្នាក់ បន្តរស់រានមានជីវិតបាន។ ក្នុងនាមជាឈាមខ្មែរតែមួយ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកម្មវិធី បរិច្ចាគឈាម សង្គ្រោះជីវិតម្តងទៀត ដើម្បីទំនុកបម្រុងដល់វីរៈកងទ័ព និងជួយសង្គ្រោះជីវិតបងប្អូនខ្មែរដែលកំពុងត្រូវការឈាមចាំបាច់នៅតាមមន្ទីរពេទ្យនានា។

    ក្នុងបេសកកម្មបរិច្ចាគឈាមសង្គ្រោះជីវិត អ្នកស្ម័គ្រចិត្តជាច្រើនរូប រួមទាំងបុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ដែលបានស្រុះគ្នាមកចូលរួមបរិច្ចាគឈាម ពេញដោយស្នាមញញឹម ក្រោមការរៀបចំរបស់ក្រុមហ៊ុន ជីប ម៉ុង សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីផ្តល់ក្តីសង្ឃឹមដល់អ្នកដែលត្រូវការឈាមចាំបាច់ និងត្រៀមសម្រាប់ទំនុកបម្រុងដល់វីរៈកងទ័ពជួរមុខកម្ពុជា។

    ជានិមិត្តសញ្ញានៃសប្បុរសធម៌ ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភជាហូហែក្នុងស្ថានភាពលំបាកនៅតំបន់ព្រំដែន សរុបប្រមាណជាង ៧លានដុល្លារ បូករួមទាំងថវិកា អង្កររាប់រយតោន ភេសជ្ជៈរាប់ម៉ឺនកេស តង់ស្នាក់នៅបណ្តោះអាសន្ន ព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់កងទ័ព ទៅដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក។

    ជាមួយគ្នានោះ ខ្មែរ ប៊ែវើរីជីស បានរៀបចំព្រឹត្តិការណ៍ តន្ត្រី ១ ពាន់លានរៀល ដើម្បីសប្បុរសធម៌ ប្រមូលថវិកាជួសជុល ឬកសាងសាលារៀនដែលខូចខាតនៅតាមតំបន់ព្រំដែន ដោយមកដល់ពេលនេះ យើងបានរៀបចំសាងសង់អគារសិក្សាចំនួន ២ ខ្នង នៅបឋមសិក្សា គោកប្រាសាទ ១ ខ្នង និងបឋមសិក្សាគូរ ១ ខ្នង ព្រមទាំងសាងសង់លេណដ្ឋានជូនសិស្សានុសិស្សនៅទីតាំងសាលាទាំង ២ និងជួសជុលវត្តគិរីមាតេជោអូរទឹកចោល នៅខេត្តឧត្តរមានជ័យ។

    ស្មារតីរួបរួមគ្នា ខ្មែរ ស្រលាញ់ ខ្មែរ

    Share This Post: