ក្រុមហ៊ុន Yamaha Motor Co., Ltd. បញ្ចេញម៉ូតូម៉ូឌែល “Fazzio” ស៊េរីថ្មី ជាម៉ូតូស្កូតឺស័ក្កិសមខ្លាំងសម្រាប់យុវវ័យសម័យថ្មី


គ្រោងផលិតផល
ក្រុមហ៊ុន Yamaha Motor Co., Ltd. បានបង្កើតម៉ូឌែល “Fazzio” ថ្មី ដែលជាម៉ូតូស្កូតឺដែលមានរចនាបថសាមញ្ញ ទំនើប និងមានសក្តានុពលក្នុងការប្ដូរតាមបំណងយ៉ាងបានល្អ លើការតុបតែងគ្រឿងលេង។ ម៉ូដែលនេះត្រូវបានបង្កើតឡើងក្រោមគោលគំនិតនៃ “បែបសាមញ្ញ & សំលៀកបំពាក់តាមរបៀបរស់នៅបែបធម្មតារបស់អ្នក” និងរួមបញ្ចូលគ្នានូវលក្ខណៈពិសេសដែលរួមមាន (1) រចនាបថសាមញ្ញ (2) សក្តានុពលក្នុងការតុបតែងគ្រឿងលេង តាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន (3) ភាពងាយស្រួលដ៏ល្អឥតខ្ចោះ (4) ផាសុកភាពល្អ និង (5) ការចំណាយទាប។
អតិថិជនគោលដៅ
• អតិថិជនក្នុងវ័យ២០ឆ្នាំ
• ការប្រើម៉ូតូរបស់ពួកគេ ដើម្បីធ្វើដំណើរទៅ និងមកពីកន្លែងធ្វើការ ឬសាលារៀន
• ចង់បានម៉ូដែលថ្មីទាន់សម័យខុសពីម៉ូតូស្កូតឺទាន់សម័យដែលមានស្រាប់
• ចង់ទទួលបានការវាយតម្លៃភាពទាន់សម័យ ដែលម៉ូតូស្កូតឺត្រូវនឹងរបៀបរស់នៅ រឺក៏ស្ទាយផ្ទាល់ខ្លួនរបស់ពួកគេ (ទាំងចំណាប់អារម្មណ៍ ទាំងសម្លៀកបំពាក់ស៊ីជាមួយម៉ូតូរបស់គាត់។ល។)
• ចង់បានម៉ូតូមិនត្រឹមតែទាន់សម័យប៉ុណ្ណោះទេ ថែមទាំងមានភាពវៃឆ្លាត និងទំនើប ជាមួយនឹងមុខងារពេញលេញរបស់ម៉ូតូ
អត្ថប្រយោជន៍អ្នកប្រើប្រាស់
ការរចនាបែបសាមញ្ញ និងអាចតុបតែងលេងតាមបំណងដោយខ្លួនឯងបាន
• ការរចនាតែមួយគត់ និងសាមញ្ញ
•មានកន្លែងទុកសម្រាប់លេងគ្រឿងតុបតែង និង គ្រឿងបន្លាស់សុទ្ធរួចជាស្រេចដើម្បីងាយស្រួលក្នុងការប្រើប្រាស់
• ពណ៌ចម្រុះដែលដែលទាក់ទាញគ្នា យ៉ាងល្អិតល្អន់ពីលក្ខណៈបុគ្គល បែប”ភាពសាមញ្ញ”
•ឡូហ្គោម៉ូដែលរចនាបែបទាន់សម័យ ហើយងាយកត់សំគាល់
ធ្វើឱ្យការធ្វើដំណើរប្រចាំថ្ងៃទាន់សម័យ និងផាសុកភាព
• ម៉ាស៊ីន “BLUE CORE Hybrid” សម្រាប់ទាំងការជិះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងភាពស្និទ្ធស្នាលនឹងបរិស្ថាន
Hybrid Power Assist សម្រាប់ធ្វើអោយការជិះរលូនក្នុងស្ថានភាព ដូចជាការផ្ទុកច្រើន ការឡើងចំណោត ឬជិះឌុបគ្នា
Smart Motor Generator System សម្រាប់ជួយម៉ាស៊ីនស្ងាត់ ទាំងពេលចាប់ផ្តើម និងចាប់ផ្តើមឡើងវិញ
ប្រព័ន្ធបញ្ឈប់ និងចាប់ផ្តើម (ប្រព័ន្ធឈប់រលត់) សម្រាប់ការជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ
• កែបមានភាពទន់ល្អ បាតដាក់ជើងធំទូលាយ។ល។ ជិះដោយមានសេរីភាពច្រើន
• ទម្ងន់តួរម៉ូតូស្រាល 96 គីឡូក្រាម សម្រាប់ភាពងាយស្រួលដល់ម៉ាស៊ីនដំណើរការ
• អង្គត្រួតពិនិត្យទំនាក់ទំនង (CCU) ដែលអាចឱ្យការភ្ជាប់ទូរស័ព្ទស្មាតហ្វូន ដើម្បីពង្រីកបែបបទការរស់នៅ រវាងអ្នកប្រើប្រាស់ ជាមួយម៉ូតូ
មុខងារងាយស្រួលប្រើសម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ
• ទំហំផ្ទុកច្រើនជាមួយនឹងកន្លែងផ្ទុកក្រោមកែប 17.8 L និងហោប៉ៅផ្ទុកខាងមុខ
• ធុងសាំងធំ 5.1 L (បើធៀបនឹងម៉ូដែលយ៉ាម៉ាហា) សម្រាប់ការឈប់តិចជាងមុនដើម្បីចាក់ប្រេង
• រន្ធសាកទូរស័ព្ទងាយស្រួល ទំពក់ដាក់ឥវ៉ាន់បែប carabiner ខាងមុខ និងខាងក្រោយ
Go Purple
Green
Pink
White

Blue Core Hybrid
ម៉ាស៊ីន Blue Core 125cc ជំនាន់ថ្មីចុងក្រោយផ្តល់នូវបទពិសោធន៍ដែលមានថាមពលខ្លាំងជាងមុន មិនប៉ះពាល់ដល់បរិស្ថាន និងមានទំនុកចិត្តក្នុងការប្រើប្រាស់។ ជាមួយលក្ខណៈពិសេស Electric Power Assist Start ដែលផ្តល់នូវការបង្កើនល្បឿនដំបូងដោយរលូន និងខ្លាំងជាងមុន
Yamaha Motorcycle Connect
Y-CONNECT ភ្ជាប់ម៉ូតូរជាមួយទូរស័ព្ទរបស់អ្នកការជូនដំណឹងអំពីការហៅទូរស័ព្ទ អ៊ីមែល និងសារការណែនាំអំពីការថែទាំ និងការប្តូរប្រេង មុខងារតាមដានការធ្វើដំណើរផ្សេងៗជាច្រើនទៀត

Fresh, Simple & Modern Design
បង្ហាញខ្លួនអ្នកជាមួយនឹងការរចនាដ៏ប្លែកពីគេរបស់ FAZZIO ដែលធ្វើឱ្យស្ទីលរបស់អ្នកកាន់តែមានភាពទាក់ទាញ និងសុីវិល័យគ្រប់ពេលធ្វើដំណើរ

Smart Key System
ផ្ដល់នៅមុខងារសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់តេឡេបញ្ចានិងមានប៊ូតុងសម្រាប់បើកកែបកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃ

Full Digital Speedometer
ការរចនាកុងទ័រដ៏ទំនើប ផ្តល់នៅព័ត៌មានមុខងារជាច្រើនដូចជា កុងទ័រគីឡូម៉ែត កុងទ័រម៉ោង និង កុងទ័រសាំង នឹងមានមុខថ្មីជាច្រើនទៀត

USB Power Socket
កាន់តែមានភាពងាយស្រួលសម្រាប់ការសាកថ្មឧបករណ៍ផ្សេងៗរបស់អ្នកគ្រប់ពេលធ្វើដំណើរ

Spacious Luggage 17.8L
ប្រអប់កែបមានទំហំ 17.8Lធំទូលាយ ដែលអាចដាក់ឧបករណ៍ផ្សេងៗ និងសំលៀកបំពាក់របស់អ្នកបានកាន់តែងាយស្រួលពេលធ្វើដំណើរ

Unique LED Headlight & Hazard Lamp
ចង្កៀងមុខប្រភេទ LED នឹងភ្ជាប់មកជាមួយភ្លើងសុំផ្លូវ Hazard Lamp សម្រាប់ការសុំបើកផ្លូវក្នុងករណីបន្ទាន់ណាមួយពេលមានអាសន្នហើយងាយស្រួលដល់ការធ្វើដំណើរកំសាន្ដជាក្រុម
(អនុលោមតាមច្បាប់លេខ 22 ឆ្នាំ 2009 ទាក់ទងនឹងបទប្បញ្ញត្តិចរាចរណ៍ មាត្រា 121 កថាខណ្ឌ 1)

Spacious Lidded & Open Pocket
ហោប៉ៅចំហនឹងបិត ធំទូលាយ ដែលអាចដាក់ឧបករណ៍ផ្សេងៗបានកាន់តែងាយស្រួល

Double Hook Carabiner
ទំពក់មានទៅដល់ពីរប្រភេទងាយស្រួល ក្នុងការព្យួរនៅសម្ភារៈផ្សេងៗ
Big Tire & Tubeless
សំបកប្រភេទគ្មានពោះវៀនទំហំធំជាងមុនជំនួយដល់ការបើកបរល្បឿនលឿនប្រកបដោយផាសុខភាព

លើសពីនេះ Yamaha ផ្តល់ការធានារយៈពេល 1 ឆ្នាំ ឬ 12,000 គីឡូម៉ែត្រ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះគុណភាពផលិតផល ម៉ូតូនេះមានលក់នៅគ្រប់ហាងចែកចាយ Yamaha ជាផ្លូវការទាំងអស់ក្នុងតម្លៃត្រឹមតែ 2,xxx$ ដុល្លារប៉ុណ្ណោះ។
កាន់តែពិសេសលោកអ្នកនឹងទទួលបានធានាច្បាស់លាស់ពីក្រមហ៊ុន មិនថាបងប្អូនទិញម៉ូតូពីដេប៉ូណាទេ អោយតែជាដេប៉ូសហការជាមួយក្រុមហ៊ុន YAMAHA លោកអ្នកនឹងទទួលបានសេវាកម្មដូរប្រេងម៉ាសុីនចំនួន 1 ដោយឥតគិតថ្លៃ សម្រាប់ការប្រើប្រាស់បាន 500 គីឡូម៉ែតដំបូង ហើយអ្វីដែលពុំធ្លាប់មានពីក្រុមហ៊ុន YAMAHA លោកអ្នកនឹង ទទួលបាននៅ Membership cards Yamaha ដែលមានភាពងាយស្រួលទទួលបានការបញ្ចុះតម្លៃ ដូចជាការប្ដូរប្រេងម៉ាសុីន នឹង ប្ដូរគ្រឿងបន្លាស់ផ្សេង ជាមួយការ Check ទូទៅដោយឥតគិតថ្លៃ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ
– Page Yamaha Cambodia https://www.facebook.com/YamahaKongNuonGroup/
– Telegram Yamaha Cambodia https://t.me/YAMAHAcambodia

