ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ច្រើនកុះករ ចូលរួមដង្ហែ និងទស្សនាព្រឹត្តិការណ៍ក្បួនតុក្កតាយក្សឆ្នាំ២០២៦

    BY Nisaiy KN February 22, 2026
    ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ច្រើនកុះករ ចូលរួមដង្ហែ និងទស្សនាព្រឹត្តិការណ៍ក្បួនតុក្កតាយក្សឆ្នាំ២០២៦

    (សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងភ្ញៀវទេសចរជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ បានចូលរួមដង្ហែ និងទស្សនាព្រឹត្តិការណ៍ដង្ហែក្បួនតុក្កតាយក្សឆ្នាំ២០២៦ នៅតាមដងផ្លូវចេញពីវត្តដំណាក់ឆ្ពោះទៅសួនច្បារ ជិតព្រះរាជដំណាក់ក្រុងសៀមរាប នាយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

    ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងក្រោមប្រធានបទ “ក្បួនដង្ហែព្រៃ!” ដើម្បីអបអរសាទរសត្វព្រៃដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ចាប់ពីប្រភេទសត្វល្បីៗ រហូតដល់សត្វកម្រ និងជិតផុតពូជ។

    សម្រាប់ឆ្នាំ២០២៦នេះមានប្រភេទសត្វដែលត្រូវបានជ្រើសរើសធ្វើជាតុក្កតានៅក្នុងព្រឹត្តិការណ៍រួមមាន៖ ១- រមាំង ២- ព្រាប ស ៣- ភេរោមច្រមុះ ៤- ដំរីអាស៊ី ៥-ទោចថ្ពាល់លឿង ៦- អំពិលអំពែក ៧- តុកកែខ្លួនបង្កង់ភ្នំក្រវាញ ៨- កេងកងធំ)៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: