The Blue Java កំពូលពូជចេក ដែលមានរសជាតិឆ្ងាញ់ដូចការ៉េមវ៉ានីឡា
លោកអ្នកប្រហែលជាអាចគិតថា ទាំងនេះវាមិនមែនជាផ្លែចេកពិត ព្រោះថាវាមានពណ៌ខៀវខុសពីចេកធម្មតា។ ប៉ុន្តែវាគឺពិតជាផ្លែចេកកើតចេញពីធម្មជាតិយ៉ាងពិតប្រាកដ ដែលពូជចេកនេះមានឈ្មោះថា The Blue Java ។ ចេកពូជនេះមិនត្រឹមតែមានពណ៌ខៀវផ្ទៃមេឃស្រស់ស្អាតនោះទេ ថែមទាំងល្បីថា មានរស់ជាតិដូចជាការ៉េមវ៉ានីឡាទៀតផង។ យោងទៅតាម NovoTaste បានឱ្យដឹងថា ពូជចេក Blue Java មានដើមកំណើតមកពីអាស៊ីអាគ្នេយ៍ ហើយវាបានពង្រីកខ្លួនតាមទ្វីបនានារហូតដល់ភាគខាងជើងអូស្ត្រាលី។

វាត្រូវបានគេស្គាល់ផងដែរថាជា «ចេកការ៉េម» នៅក្នុងរដ្ឋ Hawaii របស់អាមេិក, «Cenizo» នៅអាមេរិកកណ្តាល ឬ «ចេកហាវ៉ៃ» នៅប្រទេស Fiji ។ យ៉ាងណាមិញវាប្រហែលជាមានរសជាតិឆ្ងាញ់ដូចដែលល្បីមែនហើយ ព្រោះថា vlogger ជនជាតិអូស្ត្រាលីឈ្មោះថា Grant Campbell ក៏ធ្លាប់បានភ្លក់ និងធ្វើជាវីដេអូ REACTION ហើយបាននិយាយថា ចេកនេះគឺពិតជាឆ្ងាញ់ខ្លាំងណាស់។ ខាងក្រោមនេះគឺជាវីដេអូ REACTION ដែល vlogger ម្នាក់នោះបានចែកចាយ៖



អត្ថបទ៖ លីដា
ប្រភព៖ ladbible