ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខឹងចិត្តតាមស្រលាញ់មិនបាន ខាងស្រីជះទឹកអាស៊ីតខាងប្រុសរលាកពេញមុខ

    BY Khmernote Media March 20, 2018
    ខឹងចិត្តតាមស្រលាញ់មិនបាន ខាងស្រីជះទឹកអាស៊ីតខាងប្រុសរលាកពេញមុខ

    យុវជនវ័យ១៧ឆ្នាំម្នាក់ត្រូវនារីចិត្តខ្លាំងម្នាក់យកទឹកអាស៊ីតមកជះពេញមុខ បន្ទាប់ពីបុរសជាជនរងគ្រោះបានបដិសេធមិនព្រមស្រលាញ់នាង ដែលជាអ្នកជះទឹកអាស៊ីតនោះ។ យុវជនជនរងគ្រោះមានឈ្មោះថា Mahmudul Hasan Maruf រស់នៅក្នុងរាជធានី Dhakaប្រទេស បង់ក្លាដែល។

    ចំណែកឯស្ត្រីជាអ្នកបង្កហេតុមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ តែនាងត្រូវបានគេរាយការណ៍ថាទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ។ តាមសំដីរបស់ជនរងគ្រោះបានឲ្យដឹងថា ស្ត្រីជាអ្នកបង្កហេតុបានតាមសុំស្រលាញ់គាត់អស់រយៈពេលជាង១ខែ មកហើយ តែគាត់បានបដិសេដមិនព្រមស្រលាញ់នាងនោះទេ។

    ហើយស្រាប់តែនៅក្នុងថ្ងៃកើតហេតុនាងបានមកជួបជាមួយនឹងបុរសជាជនរងគ្រោះ និងបានធ្វើសកម្មភាពជះទឹកអាស៊ីតដាក់មុខគាត់តែម្តង។ ក្រោយកើតហេតុបុរសជាជនរងគ្រោះត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ហើយពេលនេះខាងប៉ូលិសកំពុងតែតាមចាប់ខ្លួនស្ត្រីជាអ្នកបង្កហេតុហើយ៕អត្ថបទ៖ ភក្តី

    ប្រភព៖ asiantown

    Share This Post:
    MPO4D jitutoto mpo4d Mpoplay