ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​ឡេដ៏ល្បីមួយនៅក្នុងហ្វេសប៊ុក រកឃើញផលិតផលមិនប្រក្រតីជាច្រើនប្រភេទ

    BY Khmernote Media June 13, 2019
    សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​ឡេដ៏ល្បីមួយនៅក្នុងហ្វេសប៊ុក រកឃើញផលិតផលមិនប្រក្រតីជាច្រើនប្រភេទ

    ​ភ្នំពេញ ៖ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក សហការ ជាមួយ​គណៈកម្មាធិការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុ​វត្ថ​ភាព​សង្គម ដឹកនាំ​ផ្ទាល់​ដោយ​លោក ចែ សុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​គ្រឿង​ក្រអូម​បោះ​ដុំ និង​រាយ​នាំ​មកពី​ប្រទេស​ថៃ​យីហោ​ឈ្មោះ Ah Gi Leder ។​

    ​ប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីតាំង​ដ្ឋា​ន​ផ្ទះ​លេខ​៧A ផ្លូវ​២៦៥ ក្រុម​៤៣ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែលមាន​ម្ចាស់​អាជីវកម្ម​មានឈ្មោះ តេង ស៊ី​ណាត ភេទ​ស្រី អាយុ​២០​ឆ្នាំ ។​​នៅពេលដែល​កំលាំង​សមត្ថកិច្ច​ចម្រុះ​មកដល់​ទីតាំង​ខាងលើ បាន​ត្រួតពិនិត្យ ជាក់ស្តែង​ឃើញ​មាន​គ្រឿងសម្អាង ចំនួន ៨​ប្រភេទ រួមមាន ៖

    ១-​ឡេ​លាប​ការពារ​កំដៅថ្ងៃ​សម្រាប់​លាប ពេលព្រឹក ​(​គ្មាន​ម៉ាក​)​ ពណ៌​ស​ ​ចំនួន​១០០​ប្រអប់​។​

    ២-​ឡេ​លាប​ការពារ​កំដៅថ្ងៃ​សម្រាប់​លាប​ពេលព្រឹក​ (​គ្មាន​ម៉ាក​) ​ពណ៌​ស្វាយ ​ចំនួន​១០០​ប្រអប់​។​

    ៣-​ឡេ​លាប​ស្បែក​អោយ​មាស​ (​គ្មាន​ម៉ាក​) ​ចំនួន​៣៥០​ប្រអប់​។​

    ៤-​ឡេ​លាប​ស្បែក​អោ​យម​ស ​(​គ្មាន​ម៉ាក​)​ ចំនួន​២៨០​ប្រអប់​។​

    ៥-​ឡេ​លាប​ស្បែក​ក្លិន​ក្រូច ​(​ម៉ាក MAMJI AHA VIT C)​ ចំនួន​២៨​ប្រអប់​។​

    ៦-​ឡេ​លាប​ស្បែក​ក្លិន​Cherry (​ម៉ាក MAMJI AHA VIT C)​ ចំនួន​១​ប្រអប់​។​

    ៧-​ស្ក្រា​ប​ទឹកដោះគោ​សម្រាប់​ខាត់​ស្បែក​ម៉ាក Gerepu MilkySpa (​គ្មាន​ម៉ាក​)​ ចំនួន​២៤​ប្រអប់​។​

    ៨-​ក្រែ​ម​លាប​បបូរមាត់​ម៉ាក LipStick AAA Angkor ពណ៌​ក្រហម​ចំនួន​១​បំពង់​ ​សរុប​ស្មើនឹង ៨៩៦​ប្រអប់​។​

    ​ក្រោយពី​ត្រួតពិនិត្យ​រួច​គណៈកម្មការ​ធិ​ការ​ចម្រុះ​បាន​ពិនិត្យឃើញថា ទីតាំង​លក់ដុំ និង​រាយ​គ្រឿងសំអាង​មិនបាន​អនុលោម​ទៅតាម​ច្បាប់​កំណត់​ដូចជា ៖

    ១-​គ្មាន​លិខិតអនុញ្ញាត​បើក​គ្រឹះស្ថាន​ផលិតផល​គ្រឿងសម្អាង​ពី​ក្រសួងសុខាភិបាល​

    ២-​ផលិតផល​គ្រឿងសម្អាង​គ្មាន​ចុះ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល​

    ៣-​មិនមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម​

    ៤-​លាយ និង​ផ្សព្វផ្សាយ​លក់រាយ និង​បោះ​ដុំ​

    ៥-​នៅលើ​សំបក​ពុំមាន​ស្លាក​សញ្ញា​ផលិតផល​។​

    ​ក្រៅពី​ដកហូត​សម្ភារៈ​ខាងលើ សមត្ថកិច្ច​ក៏បាន​នាំខ្លួន​ម្ចាស់​អាជីវកម្ម​ខាងលើ ទៅ​លេខាធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ​បន្ត ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay