ខ្មែរណូត

ស្វែងរក

  • PR

    មោទនភាពផលិតផលខ្មែរ៖ ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

    BY Liny01 March 7, 2026
    មោទនភាពផលិតផលខ្មែរ៖ ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

    ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។

    លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវក្នុងសង្គម ដោយធានាថាគ្រប់ផលិតផលដែលនាំចេញទាំងអស់គឺអនុលោមតាមស្តង់ដារសុវត្ថិភាព និងបរិស្ថានសកលខ្ពស់បំផុត។ ការបង្ហាញខ្លួនលើឆាកអន្តរជាតិនៃស្រាបៀរ ហនុមាន ត្រូវបានគាំទ្រដោយវិញ្ញាបនបត្រស្តង់ដារសកលយ៉ាងតឹងរ៉ឹង រួមទាំងការទទួលបានការអនុញ្ញាតជាផ្លូវការពី រដ្ឋបាលចំណីអាហារ និងឱសថ (FDA) នៃសហរដ្ឋអាមេរិក ដែលធានាថាផលិតផលខ្មែរមួយនេះ មានគុណភាព និងសុវត្ថិភាពស្របតាមស្តង់ដារពិភពលោក។

    ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស តែងតែរិះរកបច្ចេកវិទ្យាទំនើប ដែលថ្មីៗនេះ តាមរយៈការបង្កើត “Hanubot” ដែលជាបច្ចេកវិទ្យារ៉ូបូតដ៏ទំនើប និងជាការច្នៃប្រឌិតដ៏លេចធ្លោរបស់ក្រុមហ៊ុន។ តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា Hanubot ទៅក្នុងខ្សែសង្វាក់ផលិតកម្ម ដែលរ៉ូបូតនេះចេះចាប់កាន់កំប៉ុង និងដបស្រាបៀរហនុមាន ចេះលើកចាក់ និងជាពិសេសគឺមានការធ្វើកូដដែរអាចឪ្យរ៉ូបូតនេះចេះនិយាយជាភាសាខ្មែរទៀតផង។

    តាមរយៈការឈានជើងចូលទីផ្សារប្រកួតប្រជែងដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង អូស្ត្រាលី និងញ៉ីវហ្ស៉ីលែន ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានគោលបំណងបង្ហាញពិភពលោកឱ្យឃើញថា ស្នាដៃកូនខ្មែរគឺជាផលិតផលលំដាប់ខ្ពស់ និងមានភាពច្បាស់លាស់បំផុត។
    ជំហាននេះ ក៏បានពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនលើការច្នៃប្រឌិតរយៈពេលវែងតាមរយៈការបន្តវិនិយោគលើធនធានមនុស្សក្នុងស្រុក និងការប្រើប្រាស់វត្ថុធាតុដើមគុណភាពខ្ពស់ ដើម្បីរក្សាឋានៈជាផលិតផល “ល្អបំផុតក្នុងចំណោមផលិតផលស្រដៀងគ្នា” (Best-in-Class)។

    ជាចុងក្រោយ សមិទ្ធផលនេះគឺជាការសន្យាជូនដល់អ្នកប្រើប្រាស់ជុំវិញពិភពលោកនូវ៖ ស្ថិរភាពនៃគុណភាព ចំណង់ចំណូលចិត្តក្នុងការផលិតស្រាបៀរដ៏ល្អឥតខ្ចោះ និងការខិតខំប្រឹងប្រែងមិនឈប់ឈរដើម្បីនាំយក “វិសាលភាពគ្រប់ដំណក់”។

    Share This Post: