TECNO CAMON 50 – ស្មាតហ្វូនបំពាក់កាមេរ៉ាកម្រិតកំពូល ដែលមានមុខងារ Super-Zoom FlashSnap ថតចលនាបានយ៉ាងឥតខ្ចោះ តម្លៃក្រោម ៣០០ ដុល្លារ
ភ្នំពេញ ថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២៦៖ ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនឈានមុខ TECNO Mobile ថ្ងៃនេះបានបង្ហាញស្មាតហ្វូនថ្មីរបស់ខ្លួនមានឈ្មោះថា CAMON 50 ។ ដែលស្មាតហ្វូនស៊េរីនេះតំណាងឱ្យការវិវត្តន៍ដ៏រឹងមាំនៃបច្ចេកវិទ្យាស្មាតហ្វូន ដោយបញ្ចូលគ្នានូវ hardware កម្រិតអាជីព ជាមួយនឹង Ai ដែលមានភាពវៃឆ្លាតបំផុត។

កាមេរ៉ាថតរូបកម្រិតកំពូល 50MP Sony LYT-700C មានមុខងារ Super Zoom FlashSnap រហូតដល់ X2
CAMON 50 គឺជាកំពូលស្មាតហ្វូនសម្រាប់អ្នកចង់ថតរូបកម្រិតអាជីព ។ វាប្រើប្រាស់សិនស័រ Sony LYTIA 700C Ultra Night ទំហំ 50MP ដែលអាចថតរូបបានច្បាស់ល្អក្នុងពេលរាត្រី រឺក្នុងលក្ខខណ្ឌមានពន្លឺខ្សោយ ។ ស្មាតហ្វូននេះបំពាក់កាមេរ៉ាទំហំរហូតដល់ 50MP សម្រាប់ការថតរូប Portrait ។ ជាមួយនឹង Ai 20X Zoom វាធានាបាននូវរាល់រូបភាពដែលថតចេញមកមានភាពច្បាស់លាស់កម្រិតអាជីព។

Ai RAW 2.0 គឺជាAi ដែលគ្រប់គ្រងលើប្រព័ន្ធកាមេរ៉ា TECNO CAMON 50 ដែលគ្រប់គ្រងពន្លឺ និងពណ៌លើរូបថតបាន Detail យ៉ាងច្បាស់ ។ មុខងារ Super-Zoom FlashSnap អនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូបភាពសកម្មភាពលឿនៗពីចម្ងាយដោយគ្មានភាពព្រិល ។ លើសពីនេះ មុខងារ Ai Auto Zoom ជួយកាត់តរូបភាពដោយស្វ័យប្រវត្តិដើម្បីឱ្យរូបភាពមានគុណភាពខ្ពស់ស្អាតដូចការថតអាជីព ។
ដូច្នេះយើងអាចបញ្ជាក់បានថា CAMON 50 គឺស្មាតហ្វូនបំពាក់កាមេរ៉ាកម្រិតកំពូល ដែលមានមុខងារ Super-Zoom FlashSnap ថតចលនាបានយ៉ាងឥតខ្ចោះ ក្នុងតម្លៃក្រោម ៣០០ ដុល្លារ។

Ai ទាំងអស់ក្នុងទំព័រតែមួយ
TECNO Ai ជំនួយការប្រចាំថ្ងៃក្នុងការបង្កើតគំនិតថ្មី និងប្រសិទ្ធភាពការងារ។ CAMON 50 ដាក់បង្ហាញនូវ Ai Art Gallery ដែលអាចប្រែក្លាយរូបថតធម្មតាឱ្យទៅជាស្នាដៃសិល្បៈដ៏អស្ចារ្យ ។ វាក៏មានមុខងារ Ai Image-to-Video Generator បំលែងរូបភាពទៅជាវិដេអូបែបកំប្លែង, Live Photo ថតរូបបង្កើតជាចលនាយ៉ាងទាក់ទាញ និង Ai 3D PhotoSpace បំលែងរូបភាពធម្មតា ទៅជា រូប 3D ។

មុខងារ Ai LightMaster 2.0 ជួយលុបបំបាត់ពន្លឺចាំង ឬស្រមោលដែលរំខានដោយគ្រាន់តែចុចតែម្តង ។ បន្ថែមពីនេះ Ai Key ជួយសម្រួលដល់ការងារប្រចាំថ្ងៃដូចជា One-Tap FlashMemo ជំនួយការកត់ចំណាំ និងការរៀបចំព័ត៌មានបានលឿន និង Ai Writing 2.0 ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតអត្ថបទល្អជាងមុន ។ គ្រប់គ្រងនិងតាមដានសុខភាពដោយ Ai Health Assistant។ ជំនួយការ Ai ដែលបានអាប់ដេតថ្មីគឺ Ella បានវិវត្តន៍ទៅជាអ្នកណែនាំដ៏ពូកែ ដែលដើរតួជាដៃគូហាត់និយាយផ្ទាល់ខ្លួន និងជាអ្នកដោះស្រាយបញ្ហា ២៤ ម៉ោង របស់អ្នក។
ប្រើប្រាស់ដោយមានទំនុកចិត្ត៖ សុវត្ថិភាព ជាមួយកម្រិតការពារធូលី និងទឹកខ្ពស់បំផុតគឺ IP69K/IP69/IP68
CAMON 50 ត្រូវបានបង្កើតឡើងដើម្បីក្លាយស្មាតហ្វូនដែលមានសុវត្ថិភាពខ្ពស់សម្រាប់អ្នក។ នេះគឺជាការបង្ហាញខ្លួនដំបូងនៃ TGuard ដែលជាប្រព័ន្ធសុវត្ថិភាពដ៏ទូលំទូលាយរបស់ TECNO។ ចំណុចលេចធ្លោបំផុតនៃ TGuard គឺបច្ចេកវិទ្យាស្វែងរកឧបករណ៍ដោយមិនប្រើប្រព័ន្ធបណ្តាញ (off-grid search) ជាលើកដំបូងក្នុងឧស្សាហកម្មទូរស័ព្ទ ដែលអនុញ្ញាតឱ្យអ្នកកំណត់ទីតាំងទូរស័ព្ទរបស់អ្នកបានយ៉ាងច្បាស់ ទោះបីជាមិនមានស៊ីមកាត ឬមិនមានអ៊ីនធឺណិតក៏ដោយ។
ស្មាតហ្វូន CAMON 50 ផ្ដល់នូវសមត្ថភាពខ្លាំង ដោយប្រើប្រាស់បន្ទះឈីប MediaTek Helio G200U។ ស្មាតហ្វូននេះ មានបំពាក់អេក្រង់ **1.5K 144Hz Ultra-bright AMOLED** សម្រាប់ការបង្ហាញរូបភាពបានយ៉ាងរលូនបំផុត។ ភាពធន់គឺជាអាទិភាពចម្បង ដោយស្មាតហ្វូននេះមានកម្រិតការពារធូលី និងទឹកខ្ពស់បំផុតគឺ IP69K/IP69/IP68 ធន់នឹងទឹក ធូលីដី កម្តៅ និងបរិយាកាសគ្រប់ស្ថានភាព។ វាក៏ភ្ជាប់មកជាមួយថ្មដែលមានអាយុកាលប្រើប្រាស់បានយូររហូតដល់ ៥ ឆ្នាំ កម្លាំងថាមពលថ្ម 6500mAh និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 45W Super Charge។ សម្រាប់អ្នកចូលចិត្តដើរផ្សងផ្សេងអាចប្រើនូវបច្ចេកវិទ្យាថ្មី FreeLink អនុញ្ញាតឱ្យអ្នក ខល និងផ្ញើសារដោយមិនចាំបាច់មានសេវាទូរស័ព្ទ តាមរយៈប្រព័ន្ធ Bluetooth ចម្ងាយឆ្ងាយរហូតដល់ ២គីឡូម៉ែត។
ចំណុចពិសេសសង្ខេប៖
មុខងារ 2X Super-Zoom FlashSnap ជាមួយ Live Photo
កាមេរ៉ាទំហំ 50MP Sony LYT-700C ថតរូបយប់ច្បាស់ខ្លាំង
ធន់ខ្លាំងកម្រិតយោធា IP69K/IP69/IP68 ធន់នឹងទឹក ធូលីដី កម្តៅ និងបរិយាកាសគ្រប់ស្ថានភាព
អេក្រង់ច្បាស់កម្រិត 1.5K 144Hz Ultra-bright AMOLED
ថ្មធំ 6500mAh ជាមួយសាកថ្មល្បឿនលឿន Super Charge 45W
ប្រើបានរលូន ៥ឆ្នាំដោយមិនធ្លាក់ល្បឿន ធានាការអាប់ដេត Android បានរហូតដល់ទៅ ៣ជំនាន់

ជម្រើសពណ៌: ខ្មៅ (Black), ទឹកប្រាក់ (Titanium), បៃតង (Green)
តម្លៃពិសេស មាន ២ជម្រើសតាមទំហំខាងក្រោម៖
Memory 128GB + 16GB RAM តម្លៃត្រឹមតែ $259
Memory 256GB + 16GB RAM តម្លៃត្រឹមតែ $289
មិនតែប៉ុណ្ណោះសម្រាប់ការជាវគ្រប់បណ្តាហាងលក់ទូរស័ព្ទនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជាលោកអ្នក នឹងទទួលបានការថែមជូនកាដូដែលមានតម្លៃប្រហាក់ប្រហែល $30 ឯណោះ មានដូចជា Power bank 10000mAh រួមទាំង Case ដ៏ស្រស់ស្អាតផងដែរ។
គួបញ្ជាក់ផងដែរថា TECNO គឺជាក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតពិភពលោក ដែលមានប្រតិបត្តិការក្នុងទីផ្សារជាង ៧០ ប្រទេស។ TECNO បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើបដិវត្តបទពិសោធន៍ឌីជីថលនៅក្នុងទីផ្សារកំពុងរីកចម្រើន ទូទាំងពិភពលោកដោយមិនឈប់ឈរក្នុងការជំរុញការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងការរចនាបែបសម័យទំនើប ភាពស្រស់ស្អាត ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ និងបញ្ញាសិប្បនិម្មិត (TECNO Ai)។
សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia] ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕