ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហាងកាហ្វេបុណ្យសពកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងប្រទេសថៃ

    BY Khmernote Media March 21, 2018
    ហាងកាហ្វេបុណ្យសពកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងប្រទេសថៃ

    ថៃ៖ ហាងកាហ្វេមរណៈមួយកន្លែង ដែលមានទីទាំងស្ថិតនៅក្នុងទីក្រុងបាំងកកប្រទេសថៃ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលជាយុវវ័យ។ ហាងកាហ្វេមួយនេះត្រូវបានគេដាក់ឈ្មោះជាភាសាអង់គ្លេសថា Kid Mai Death Cafe ដែលនៅក្នុងហាងនេះត្រូវបានគេរៀបចំដូចជាមានពិធីបុណ្យសពមួយអ៊ីចឹង។

    អតិថជនដែលទៅហាងកាហ្វេនេះអាចស្វែងយល់ និងសិក្សាពីរបៀប និងប្រពៃណីនៃការរៀបចំបុណ្យសពបាន។ នៅក្នុងហាងកាហ្វេនោះថែមទាំងមានរៀបចំឲ្យមានកា្តមឈូសទៀតផង ហើយបើអតិថិជនណាហ៊ានចូលទៅគេងក្នុងក្តាមឈូសនោះ នឹងទទួលបានការបញ្ចុះតម្លៃ ០,៦៤ ដុល្លារពីម្ចាស់ហាង។

    ហើយចំណែកឯឈ្មោះកាហ្វេវិញក៏មានឈ្មោះប្លែកៗដែរដូចជា កើត ចាស់ មានជំងឺ ចាស់ជរា និងស្លាប់ជាដើម។ បើយោងតាមម្ចាស់ហាងនេះបានឲ្យដឹងថា គោលបំណងនៃការបង្កើតហាងកាហ្វេដ៏ចម្លែកនេះ គឺមិនមែនប្រមាថដល់អាយុជីវិតអ្នកណាម្នាក់នោះទេ តែវាជាកន្លែងសម្រាប់ស្វែងយល់ពីរបៀបរៀបចំបុណ្យសព ដែលអាចអនុញ្ញាតឲ្យអតិថិជនដឹងថា ពេលដែលខ្លួនស្លាប់ទៅនឹងមានរឿងអ្វីកើតឡើងខ្លះចំពោះពួកគេ ហើយម្យ៉ាងទៀតវាក៏ជាការទាក់ទាញមួយដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay