យុវជនរោគចិត្តម្នាក់ត្រូវប៉ូលិសចាប់ខ្លួន ក្រោយធ្វើសកម្មភាពដើរលួចខោអាវក្នុងស្រីៗយកមកហិត
ម៉ាឡេស៊ី៖ យុវជនម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្រោយរកឃើញថា គាត់បានដើរលួចខោអាវក្នុងមនុស្សស្រី ដែលគេហាលចោលនៅក្រៅផ្ទះយកមករក្សាទុក។ យុវជនរូបនេះមានអាយុ ២៣ឆ្នាំ រស់នៅក្នុងក្រុង Miri ខេត្ត Sarawak ប្រទេសម៉ាឡេស៊ី។ មុនពេលឈានដល់ការចាប់ខ្លួនយុវជនខាងលើនេះ ស្រ្តីជាច្រើននាក់នៅក្នុងតំបន់កើតហេតុខាងលើបានរាយការណ៍ជូនប៉ូលិសជាញឹកញាប់ជុំវិញករណីដែលពួកគាត់បានបាត់ខោអាវក្នុង ដែលហាលចោលនៅខាងក្រៅផ្ទះ។

បន្ទាប់ពីទទួលបានការរាយការណ៍ ប៉ូលិសក៏បានបើកការស៊ើបអង្កេតករណីនេះ ព្រោះគេសង្ស័យថា ប្រហែលជាមានមនុស្សរោគចិត្តជាអ្នកធ្វើរឿងចម្លែកនេះ។ ក្រោយការតាមដាន ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ជាមួយនឹងភស្តុតាំងគាត់បានលួចអាវក្នុងមនុស្សស្រីម្នាក់នៅក្នុងដៃ។ នៅមុខប៉ូលិសយុវជនរូបនេះបានសារភាពថា គាត់ពិតជាបានលួចខោអាវក្នុងមនុស្សស្រីនៅក្នុងតំបន់នេះមែន ព្រោះតែគាត់ញៀននឹងការហិតក្លិនខោអាវក្នុងមនុស្សស្រី។ ពេលនេះប៉ូលិសបានធ្វើការឃាត់ខ្លួនយុវជនរូបនេះដើម្បីធ្វើការអប់រំ និងព្រមាន ដោយខ្លាចរូបគេទៅធ្វើរឿងផ្តេសផ្តាសខ្លាំងជាងនេះទៀត៕
អត្ថបទ៖ ភក្តី
