ក្រុមហ៊ុន អ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត
ក្រុមហ៊ុន អ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា Express Food Group Cambodia (EFGC)បានប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនៅថ្ងៃនេះជាមួយនឹងកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុនរវាងក្រុមហ៊ុន អ៊ីអេហ្វជី (EFG Holdings) ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ និងក្រុមហ៊ុនសិង្ហបុរី ផាមស៍ ហ្វូត អ៊ីនធើរណេសិនណល (Palms Food International Pte)។
កិច្ចព្រមព្រៀងនេះគឺជាការទិញភាគហ៊ុនក្រុមហ៊ុនទាំងមូលដែលជាផ្នែកមួយនៃ យុទ្ធសាស្ត្រទ្រង់ទ្រាយធំ របស់ក្រុមហ៊ុន ផាមស៍ ហ្វូត អ៊ីនធើរណេសិនណល(Palms Food International)ដើម្បីទទួលបានសិទ្ធិអាជីវកម្ម ឃ្យូរអេសអរ(QSR)នៅក្នុងតំបន់អាស៊ាន។

ក្រុមហ៊ុន ផាមស៍ ហ្វូត អ៊ីនធើរណេសិនណល(Palms Food International)បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ១៩៨៧ រួមទាំងការបង្កើតនិងប្រតិបត្តិអាជីវកម្ម អាហារដ្ឋានផ្ទាល់ខ្លួន និងភោជនីយដ្ឋានទិញសិទ្ធិផ្ដាច់មុខ (Franchise) ជាច្រើន ប្រតិបត្តិ នៅក្នុងអាកាសយានដ្ឋាន ឆាងហ្គី (Changi) ក្នុងប្រទេសសិង្ហបុរី។ បច្ចុប្បន្ននេះក្រុមហ៊ុន ផាមស៍(Palms)គឺជាម្ចាស់គ្រប់គ្រងប្រតិបត្តិការម៉ាកសញ្ញាជាច្រើនដូចជា សាប់វេយ៍(Subway)និងឃីលលីនីយ៍ ខូភីត្យាម(Killiney Kopitiam)នៅអាកាសយានដ្ឋានឆាងហ្គី(Changi) នៅចំណត ថាណា មេរ៉ាហ៍(Tanah Merah) និងនៅជូវែល អេដ ឆាងហ្គី (Jewel@Changi)។ ជាមួយនិងប្រវត្តិនៃប្រតិបត្តិការអាជីវកម្មម៉ាកយីហោអន្តរជាតិធំៗជាច្រើន និងទំនុកចិត្តលើអនាគតនៃអាជីវកម្មភោជនីយដ្ឋាននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនផាមស៍(Palms)បានក្លាយជាម្ចាស់ថ្មីរបស់ក្រុមហ៊ុន អ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (EFG Cambodia)។
អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនផាមស៍ អ៊ីនធើរណេសិនណល(Palms International) លោកMichael Chick បានថ្លែងថា៖ “ខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែល អ៊ីអេហ្វជី ខេមបូឌា(EFG Cambodia) បានក្លាយជាក្រុមហ៊ុនថ្មីមួយស្ថិតក្រោមផាមស៍ អ៊ីនធើរណេសិនណល(Palms International)។ ក្រុមហ៊ុន អ៊ីអេហ្វជី ខេមបូឌា ដែលជាអ្នកត្រួសត្រាយផ្លូវអាជីវកម្មម៉ាកយីហោភោជនីយដ្ឋានទិញសិទ្ធិផ្ដាច់មុខ (Franchise) និងសេវាកម្មភោជនីយដ្ឋានរហ័ស (QSR) នៅកម្ពុជារយៈពេល២០ឆ្នាំមកហើយ។ កេរដំណែលនេះ រួមជាមួយការបោះជំហានចូលទីផ្សារកម្ពុជាដំបូងគេ ជាឱកាសក្នុងការពង្រីកអាជីវកម្មប្រកបដោយចីរភាពរបស់ ផាមស៍ អ៊ីនធើរណេសិនណល(Palms Food International) ចូលទៅក្នុងតំបន់អាស៊ាន”។
តាមរយៈប្រតិបត្តិការផ្ទេរសិទ្ធិនេះនឹងធ្វើឱ្យក្រុមហ៊ុនអ៊ីអេហ្វជី ខេមបូឌា(EFG Cambodia) មានជម្រើសជាច្រើនក្នុងការបង្កើតម៉ាកយីហោរបស់ខ្លួនដើម្បីឱ្យស្របទៅនឹងតម្រូវការរបស់អតិថិជនកម្ពុជា និងបន្តពង្រឹងទំនាក់ទំនងជាមួយនឹងម៉ាកអន្តរជាតិទិញសិទ្ធិផ្ដាច់មុខ តាមរយៈការិយាល័យកណ្ដាល ដែលមានមូលដ្ឋាននៅក្នុងតំបន់។ អ៊ីអេហ្វជី ខេមបូឌា(EFG Cambodia)នឹងបន្តប្រតិបត្តិការអាជីវកម្មទិញសិទ្ធិផ្តាច់មុខម៉ាកអន្តរជាតិបច្ចុប្បន្នដែលមកពីសហរដ្ឋអាមេរិកមានដូចជា៖ ឌីឃ្យូ (Dairy Queen), គ្រីសស្ពី គ្រីម(Krispy Kreme) និងស្វិនសិន(Swensen’s) រួមទាំងម៉ាកយីហោផ្តាច់មុខ ប៊ូស្តជូស៍ (Boost Juice)មកពីប្រទេសអូស្ត្រាលី ក៏ដូចជាម៉ាកយីហោ ទួសឡេសហ្សួរស៍ (Tous les Jours) មកពីប្រទេសកូរ៉េខាងត្បូងផងដែរ។ ក្រុមហ៊ុននឹងធ្វើសេចក្តីប្រកាសព័ត៌មានសំខាន់ក្នុងពេលឆាប់ៗនេះដែលទាក់ទងទៅនឹង អនាគតអាជីវកម្មលើម៉ាកយីហោភីហ្សានៅក្នុងប្រទេសកម្ពុជា៕