ខ្មែរណូត

ស្វែងរក

  • PR

    កក្រើកទៀតហើយ! មិនសរសើរមិនបានមែន គ្រាន់តែឃើញវីដេអូពាណិជ្ជកម្មចូលឆ្នាំថ្មីរបស់ធនាគារ ABA ភ្លាម ព្រឺសម្បុរខ្ញាកតែម្តង

    BY Naren April 9, 2026
    កក្រើកទៀតហើយ! មិនសរសើរមិនបានមែន គ្រាន់តែឃើញវីដេអូពាណិជ្ជកម្មចូលឆ្នាំថ្មីរបស់ធនាគារ ABA ភ្លាម ព្រឺសម្បុរខ្ញាកតែម្តង

    (ភ្នំពេញ)៖ មិនសរសើរមិនបានមែន គ្រាន់តែឃើញវីដេអូពាណិជ្ជកម្មចូលឆ្នាំថ្មីរបស់ធនាគារ ABA ភ្លាម ព្រឺសម្បុរខ្ញាកតែម្តង! ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតឈានចូលមកដល់ ធនាគារ ABA បានបង្កឱ្យមានការភ្ញាក់ផ្អើល និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនតាមរយៈការបញ្ចេញវីដេអូពាណិជ្ជកម្មដ៏មានអត្ថន័យ។

    អ្វីដែលពិសេសបំផុតនោះគឺការប្រមូលផ្តុំនូវកំពូលតារាល្បីៗ និងបញ្ញវន្តខ្មែរជាច្រើនរូប រួមមាន ព្រះនាងនរោត្តម ចេនណា, ឯកឧត្ដមសាស្ត្រាចារ្យ ព្រឿង ឈៀង, តារាចម្រៀង ថេណា និងតារារ៉េប វណ្ណដា ដើម្បីបង្ហាញពីភាពប្រណីតនៃទំនៀមទម្លាប់ខ្មែរទៅកាន់ពិភពលោក។

    វីដេអូនេះមិនត្រឹមតែជាការផ្សព្វផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាផ្ទាំងទស្សនីយភាពដែលឆ្លុះបញ្ចាំងពីតម្លៃនៃបុណ្យចូលឆ្នាំខ្មែរទាំង ៣ ថ្ងៃយ៉ាងច្បាស់លាស់៖
    ថ្ងៃទី១ (មហាសង្ក្រាន្ត): ការរៀបចំគ្រឿងសក្ការបូជាទទួលទេវតាឆ្នាំថ្មី និងការជួបជុំគ្រួសារ។
    ថ្ងៃទី២ (វ័នបត): ជាទំលាប់ប្រជាពលរដ្ឋខ្មែរ នាំគ្នាទៅវត្តរបាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់
    ថ្ងៃទី៣ (វារៈឡើងស័ក): ពិធីស្រង់ព្រះដ៏ពិសិដ្ឋ ទទួលពរជ័យសិរីសួស្ដី។

    ក្រៅពីតារាក្នុងស្រុក វីដេអូនេះក៏មានការចូលរួមពីអ្នកផលិតមាតិកាបរទេសចំនួន ៤រូប មកពីគ្រប់ជាតិសាសន៍ ដែលបានមកសិក្សា និងស្វែងយល់ពីរបៀបលេងល្បែងប្រជាប្រិយ ការស្លៀកពាក់ឈុតបុរាណ និងជីវភាពរស់នៅដ៏រស់រវើករបស់ប្រជាជនខ្មែរ។

    ហើយឆ្នាំណាក៏ដូចឆ្នាំណា ធនាគារ ABA តែងរំលេច “មរតកវប្បធម៌” មកដល់អ្នកប្រើប្រាស់ តាមរយៈការរចនាផ្ទៃកម្មវិធី ថ្មីយ៉ាងប្រណីត។ ម៉ូដរចនា “មហាសង្ក្រាន្ត” នេះត្រូវបានបង្កើតឡើងដោយស្នាដៃវិចិត្រករខ្មែរ ដោយរំលេចរូបភាព ព្រះនាងរាក្យសាទេវី ដែលជាបុត្រីទី៣ នៃកបិលមហាព្រហ្ម (ទេវតាឆ្នាំថ្មី ដែលយាងចុះមកក្នុងថ្ងៃអង្គារ)។

    បន្ថែមពីនេះ អតិថិជនក៏អាចរីករាយជាមួយមុខងារ GiftCard ដែលផ្តល់ភាពងាយស្រួលក្នុងការជូនកាដូ តាមឌីជីថលទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិ ជាមួយនឹងពាក្យជូនពរនិងរូបរាងកាតថ្មីៗដែលបង្កប់នូវអត្ថន័យសិរីសួស្ដី។

    មិនត្រឹមតែជាធនាគារដែលផ្តល់សេវាកម្មហិរញ្ញវត្ថុ ABA បានបង្ហាញខ្លួនជាចំណែកមួយនៃការលើកកម្ពស់សិល្បៈវប្បធម៌ជាតិ ឱ្យឈរយ៉ាងរឹងមាំ និងមានភាពស៊ីវិល័យក្នុងយុគសម័យឌីជីថល៕

    សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

    Share This Post: