Smart Axiata ដំឡើងអង់តែន 5G សរុប 750 ស្ថានីយ និងដាក់ចេញនូវគម្រោង 5G ថ្មី មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
នៅពេលដែលប្រជាជនកម្ពុជារាប់លាននាក់ត្រៀមខ្លួនធ្វើដំណើរ ជួបជុំក្រុមគ្រួសារ និងចូលរួមក្នុងកម្មវិធីអបអរសាទរនៅទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមហ៊ុន Smart Axiata បានពង្រឹង បណ្ដាញ 5G របស់ខ្លួន ដោយបានដំឡើងស្ថានីយ 5G សរុបចំនួន 750 ក្នុង 21 ខេត្តក្រុង ព្រមទាំងដាក់ចេញនូវគម្រោងថ្មីគឺ ‘Smart ដាតា តាមចិត្ត!’ ដើម្បីផ្តល់នូវការភ្ជាប់ទំនាក់ទំនងកាន់តែរលូន និងគួរឱ្យទុកចិត្តបំផុត នៅតាមទីកន្លែងដែលប្រជាពលរដ្ឋដើរកម្សាន្ត និងធ្វើដំណើរ។

លោក Ritesh Kumar Singh នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ ” ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពិធីដ៏ពិសេសមួយរបស់កម្ពុជា។ នេះជាពេលវេលាមួយដែលប្រជាជនកម្ពុជាតែងតែធ្វើដំណើរ ដើម្បីជួបជុំក្រុមគ្រួសារ។” លោកបានបន្តថា៖ “ខណៈដែលយើងពង្រីកបណ្ដាញ 5G បានដល់ 750 ស្ថានីយ មុនថ្ងៃឈប់សម្រាកនេះ អតិថិជនរបស់យើងនឹងអាចរីករាយជាមួយបទពិសោធន៍តភ្ជាប់កាន់តែប្រសើរ សម្រាប់ការខលជាវីដេអូទៅកាន់សាច់ញាតិនៅបរទេសក្ដី ការចែករំលែករូបភាពពីតុអាហារក្ដី ឬការរក្សាទំនាក់ទំនងនៅពេលធ្វើដំណើរក្ដី។”
ការពង្រឹងបទពិសោធន៍នៅតាមតំបន់ដែលសំខាន់បំផុត
មុនថ្ងៃបុណ្យប្រពៃណីជាតិនេះ Smart បានពង្រីកបណ្ដាញ 5G របស់ខ្លួននៅក្នុងខេត្តក្រុងសំខាន់ៗ ទីរួមខេត្ត និងតំបន់ដែលមានចរាចរណ៍មមាញឹក ដែលមានតម្រូវការប្រើប្រាស់កាន់តែច្រើន។ យុទ្ធសាស្ត្ររបស់ក្រុមហ៊ុនជួយឱ្យការតភ្ជាប់មានស្ថិរភាពជាងមុន និងការផ្លាស់ប្តូររវាងបណ្តាញ 4G និង 5G ដោយរលូន ដែលអនុញ្ញាតឱ្យអតិថិជននៅរក្សាទំនាក់ទំនងបាន បើទោះបីជាពួកគេធ្វើដំណើរឆ្លងកាត់ពីកន្លែងមួយទៅកន្លែងមួយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកក៏ដោយ។
ការផ្តល់ជូនដែលផ្តោតលើអតិថិជនជាចម្បង
ដោយយកចិត្តទុកដាក់លើបទពិសោធន៍ប្រើប្រាស់ Smart ក៏បានដាក់ចេញនូវ Smart ដាតា តាមចិត្ត! ដែលជាគម្រោងថ្មី បង្កើតឡើងស្របទៅតាមការប្រើប្រាស់ទិន្នន័យជាក់ស្តែងរបស់អតិថិជន។

‘Smart ដាតា តាមចិត្ត!’ ផ្តល់ជូនអតិថិជននូវទិន្នន័យកាន់តែច្រើន ជាមួយនឹងជម្រើសគម្រោងប្រចាំសប្តាហ៍ និងប្រចាំខែប្រកបដោយភាពបត់បែន ដែលគាំទ្របច្ចេកវិទ្យា 5G។ អ្នកប្រើប្រាស់ក៏អាចឆ្លាស់រវាងបណ្ដាញ 4G និង 5G អាស្រ័យលើការគ្របដណ្តប់ផងដែរ។ គម្រោងទាំងនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យអតិថិជននូវភាពបត់បែនក្នុងការទស្សនាវីដេអូ (Streaming) ចែករំលែក និងរក្សាទំនាក់ទំនង។
គ្រប់គម្រោង ‘Smart ដាតា តាមចិត្ត!’ ទាំងអស់ ក៏រួមបញ្ចូលផងដែរនូវមុខងារសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត ដែលជួយឱ្យអតិថិជនប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យកាន់តែប្រកបដោយសុវត្ថិភាព។
លោកនាយកប្រតិបត្តិក៏បានបន្ថែមថា៖ “ខណៈពេលដែលយើងអបអរពិធីបុណ្យប្រពៃណីនេះ យើងខ្ញុំក៏សូមជូនពរយ៉ាងកក់ក្តៅបំផុតចំពោះអតិថិជនទាំងអស់របស់យើង។ តាមរយៈ Smart ដាតា តាមចិត្ត! យើងបានរចនាគម្រោងរបស់យើងដើម្បីសម្របតាមតម្រូវការរបស់លោកអ្នក ដូច្នេះលោកអ្នកអាចរីករាយជាមួយតម្លៃកាន់តែសមរម្យ សុវត្ថិភាពលើប្រព័ន្ធអនឡាញកាន់តែប្រសើរ និងបទពិសោធន៍កាន់តែរលូន ក្នុងអំឡុងពេលដែលការរក្សាទំនាក់ទំនងមានសារៈសំខាន់បំផុត។”
អំពី Smart
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group Berhad (ប្រទេសម៉ាឡេស៊ី) ផ្តល់ជូននូវសេវាទំនាក់ទំនង 5G និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ចម្រុះនៅទូទាំងប្រទេសកម្ពុជា ដោយបម្រើអតិថិជនជិត ៨ លាននាក់។ ក្នុងនាមជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទ និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុន Smart កំពុងផ្លាស់ប្តូរទិដ្ឋភាពឌីជីថលរបស់កម្ពុជា តាមរយៈការជួយបង្កើនផលិតភាព ការលើកកម្ពស់របៀបរស់នៅបែបឌីជីថល និងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយបានបញ្ជៀបចីរភាពទៅក្នុងការអនុវត្តការងារ តាមរយៈការពង្រីកបណ្តាញប្រកបដោយការទទួលខុសត្រូវ បរិយាបន្នឌីជីថល និងនវានុវត្តន៍។
ក្រោមការគាំទ្រពីក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី។ ការជ្រោមជ្រែងនេះ ជួយជម្រុញឲ្យក្រុមហ៊ុន Smart ប្រកាន់ខ្ជាប់នូវស្តង់ដារពិភពលោក អភិបាលកិច្ចល្អ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងឌីជីថលរបស់កម្ពុជា។