បុរសវ័យ៣១ឆ្នាំម្នាក់ហ៊ានចំនាយប្រាក់ដល់ទៅជាង ៧០០០០ដុល្លាជាមួយនឹងហ្គេមប្រភេទនេះ
ប្រទេសជប៉ុន ៖ រហូតមកដល់ពេលនេះហ្គេមមិនមែនពេញនិយមតែយុវវ័យនោះទេ មនុស្សវ័យចំណាស់មួយចំនួនក៏មានការឈ្លក់វង្វេងជាមួយនឹងការលេងហ្គេមនេះដែរហើយថែមទាំងហ៊ានចំនាយប្រាក់ជាច្រើនទៀតផង។ ប្រភពព័ត៌មានរបស់ជប៉ុនបានចុះផ្សាយរឿងរ៉ាហួសចិត្តមួយ ដែលបុរសម្នាក់ហ៊ានចំនាយដល់ទៅ៧០០០០ដុល្លារជាមួយនឹងហ្គេម Fate / Grand Order រយៈពេល២ឆ្នាំ។ បុរសម្នាក់នេះត្រូវបានគេស្គាល់ថាមានឈ្មោះ Daigo អាយុ ៣១ឆ្នាំ គាត់បានចាប់ផ្តើមលេង Fate / Grand Order របស់ក្រុមហ៊ុន Sony បន្ទាប់ពីក្រុមហ៊ុននេះបានបើកដំណើរការនៅប្រទេសជប៉ុនកាលពីពីរឆ្នាំមុន។

បើតោះបីជាហ្គេមនេះបើកអោយលេងដោយមិនគិតថ្លៃតែដោយសារតែគាត់ចង់អោយហ្គេមកាន់តែអស្ចារ្យ ប្រើប្រាក់ពិតទៅទិញរូបិយប័ណ្ណនៅក្នុងល្បែងដែលហៅថា “Saint Quartz” ។ Daigo បានប្រាប់ថាគាត់បានចំនាយប្រាាក់ ៥០០ដុល្លាដើម្បីទិញតួអង្គម្នាក់ក្នុងហ្គេម តែគាត់ត្រូវចំនាយទិញលើរបស់ផ្សេងៗទៀតដើម្បីធ្វើអោយវាកាន់តែខ្លាំងសរុបអស់ប្រាក់ជាង២៥០០ដុល្លារបន្ថែមទៀត។ គាត់បន្តថាគាត់តែងតែលេងសឹងតែគ្រប់ពេលទាំងអស់ល់ើកលែងតែពេលងូតទឹកតែប៉ុណ្ណោះ។ គាត់តែងតែធ្វើការចំនាយបែបនេះបន្តបន្ទាប់សរុបមកដល់ពេលនេះគាត់ចំនាយលើវាជាង៧០០០០ដុល្លាទៅហើយ គាត់បានប្រាប់ថាយ៉ាងណាគាត់មិនចង់បញ្ចប់វាត្រឹមនឹងនោះទេ៕
ប្រភព ៖ nextshark