តើនឹងមានអ្វីកើតឡើងនៅថ្ងៃទី៩ ឧសភា…??ប្រសាសន៍អ្នកឧកញ៉ា លាង ពៅ (ភីធើរ)៖ «យើងចង់ឃើញស្នាមញញឹម និងមហាសំណាងជូនដល់អតិថិជនរបស់យើងឱ្យបានកាន់តែច្រើន
កាន់តែភ្ញាក់ផ្អើល និងរំភើបជាខ្លាំង! បន្ទាប់ពីអ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង បានចុះប្រកាសផ្ទាល់នូវការបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នៅ រដូវកាលទី០៤។ ឥឡូវនេះពេលវេលាដែលគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់ហើយ។

📅 កុំភ្លេច! ការចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែឧសភា ខាងមុខនេះ!នៅស្ទូឌីយ៉ូ បាយ័នស្ទឹងមានជ័យ ចាប់ពីម៉ោង ៥:៣០នាទីល្ងាចតទៅ ក្នុងកម្មវិធីអ្នកចម្បាំងកម្លាំងកម្ពុជា ។

ដើម្បីឆ្លើយតបនឹងការគាំទ្រយ៉ាងខ្លាំងក្លា ក្រុមហ៊ុនបានសម្រេចចិត្តបង្កើនចំនួនរង្វាន់ឱ្យច្រើនជាងមុនរាប់ដង ដែលមិនធ្លាប់មានពីមុនមក រួមមាន៖
• ម៉ូតូ Honda Dream ស៊េរីថ្មី៖ កើនឡើងរហូតដល់ ៤០គ្រឿង!
• ទូរស័ព្ទ Samsung ទំនើប៖ កើនឡើងដល់ ២០០គ្រឿង!
• រង្វាន់ធំ រថយន្ត Ford Ranger ស៊េរីថ្មី មិនត្រឹមតែប៉ុណ្ណោះមានលុយសុទ្ធនៅក្នុងបាវស៊ីម៉ងត៍ជាច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត។

ប្រសាសន៍អ្នកឧកញ៉ា លាង ពៅ (ភីធើរ)៖ «យើងចង់ឃើញស្នាមញញឹម និងមហាសំណាងជូនដល់ដល់អតិថិជនរបស់យើងឱ្យបានកាន់តែច្រើន។ ការបង្កើនរង្វាន់ក្នុងរដូវកាលទី០៤ នេះ គឺជាការតបស្នងដ៏ធំធេងសម្រាប់បងប្អូនដែលតែងតែជឿជាក់លើគុណភាពស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី។»

រួសរាន់ឡើង! ឱកាសក្លាយជាម្ចាស់រង្វាន់មហាសាលស្ថិតក្នុងដៃអ្នក

សូមបងប្អូនអតិថិជនទាំងអស់ រួសរាន់ជាវស៊ីម៉ងត៍អូដ្ឋ ឬ ស៊ីម៉ងត៍វី រួចបំពេញឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋានលើប័ណ្ណសំណាង រួចយកទៅដាក់តាមដេប៉ូចែកចាយទូទាំងប្រទេសឱ្យបានមុនថ្ងៃចាប់រង្វាន់។

តើបងប្អូនទាំងអស់គ្នាចង់ក្លាយជាម្ចាស់រថយន្ត Ford Ranger ឬម៉ូតូ Honda Dream នៅថ្ងៃទី៩ ខែឧសភា នេះដែរឬទេ?

ស៊ីម៉ងត៍អូដ្ឋ ជាប់ធន់តជំនាន់!