ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាស! ក្រសួងសេដ្ឋកិច្ច ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ២រូប ចូលបម្រើការងារនៅអគ្គនាយកដ្ឋានគោលនយោបាយ

    BY SOMATEY May 7, 2026
    ឱកាស! ក្រសួងសេដ្ឋកិច្ច ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ២រូប ចូលបម្រើការងារនៅអគ្គនាយកដ្ឋានគោលនយោបាយ

    នាថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៦ ក្រសួងសេដ្ឋកិច្ច បានប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ២រូប ចូលបម្រើការងារនៅអគ្គនាយកដ្ឋានគោលនយោបាយ។ ក្នុងនោះ ក្រសួងសេដ្ឋកិច្ច បានបន្ថែមថា ចាប់ពីខែមិថុនា ឆ្នាំ២០២៦មក អគ្គលេខាធិការដ្ឋាន៖ គណៈកម្មាធិការគ្រប់គ្រងការអភិវឌ្ឍន៍ប្រព័ន្ធស្ថិតិជាតិកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសនិស្សិតអនុវត្តន៍ការងារ ចំនួន២៥នាក់ ដើម្បីចូលរួមអនុវត្តការងារលើកកម្ពស់ប្រព័ន្ធស្ថិតិជាតិកម្ពុជា។

    ដោយផ្អែកលើតម្រូវការងារ និងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស អ.ស.ប.ក មានបំណងជ្រើសរើស យុវជនកម្ពុជា ចំនួន ២៥នាក់ (មិនទាន់បញ្ចប់សិក្សា) ប្រចាំការនៅ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងការអភិវឌ្ឍន៍ប្រព័ន្ធស្ថិតិជាតិកម្ពុជា។

    ក- មុខងារ កាតព្វកិច្ច និងលក្ខខណ្ឌ៖

    • ប្រមូល ទិន្នន័យ វិភាគ និងគាំទ្របច្ចេកទេស ដើម្បីចូលរួមការងារអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិកម្ពុជា (ប្រព័ន្ធ គោលនយោបាយ និងប្រព័ន្ធ) ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា,

    • រៀបចំ និងវិភាគទិន្នន័យតាមវិស័យនានា (រួមទាំង BCG, PAE, SOE, NSSF និងការងារថ្នាក់ LG Province, District, and Commune),

    • វិភាគទិន្នន័យ ចងក្រង បង្កើត និងរៀបចំរបាយការណ៍ (analytical table/figure),

    • គាំទ្រការរៀបចំ និងអនុវត្តការងារគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធព័ត៌មានស្ថិតិ (GFS, BOP, SNA, & MFS)

    • រៀបចំ និងវិភាគទិន្នន័យតាមរយៈ timeseries ដើម្បីគាំទ្រ,

    • សហការជាមួយ និងគាំទ្រការងារផ្សេងៗតាមការចាត់តាំងរបស់អគ្គលេខាធិការដ្ឋាន,

    • ចូលរួមសិក្ខាសាលា និងសកម្មភាពពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិកម្ពុជា និងការគ្រប់គ្រងទិន្នន័យជាតិ។

    Share This Post: