ខ្មែរណូត

ស្វែងរក

  • PR

    «ខ្មែរ ប៊ែវើរីជីស» ប្រកាសសម្ពោធ «CAMBODIA PREMIUM 4.4» សមាជិកថ្មីរបស់ម៉ាកផលិតផល «CAMBODIA BEER» ចេញលក់

    BY SOMATEY May 9, 2026
    «ខ្មែរ ប៊ែវើរីជីស» ប្រកាសសម្ពោធ «CAMBODIA PREMIUM 4.4» សមាជិកថ្មីរបស់ម៉ាកផលិតផល  «CAMBODIA BEER» ចេញលក់

    (ភ្នំពេញ)៖ ជាមួយនឹងសន្ទុះគាំទ្រខ្លាំង និងចំណាប់អារម្មណ៍ទៅលើភាពខុសគេ ថ្មីប្លែក របស់សមាជិកថ្មី «CAMBODIA PREMIUM 4.4» ក្រោមម៉ាកផលិតផល CAMBODIA BEER, ខ្មែរ ប៊ែវើរីជីស បានរួសរាន់ប្រកាសសម្ពោធជាផ្លូវការ មានលក់នៅលើទីផ្សារ ពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ នេះតទៅ។

    «CAMBODIA PREMIUM 4.4» រសជាតិស្រទន់ឆ្ងាញ់ ខុសគេ សប្បាយគ្រប់ការជួបជុំ! CAMBODIA PREMIUM 4.4 ផលិតឡើងតាមស្តង់ដារអន្តរជាតិ ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ មានជាតិអាល់កុលត្រឹមតែ 4.4% Vol. ផ្តល់នូវរសជាតិ ដែលមិនធ្ងន់ពេក មិនស្រាលពេក ជាពិសេសមានពណ៌កាប់ស្តាំង ថ្មីប្លែក រំលេចដោយពណ៌ទឹកប្រាក់ភ្លឺចាំងលើតួកំប៉ុង លេចធ្លោខុសគេ។ លើសពីនេះ CAMBODIA PREMIUM 4.4 មានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផងដែរ។

    ខ្មែរ ប៊ែវើរីជីស តែងតែផ្តោតសំខាន់លើការផលិតនូវភេសជ្ជៈ ដែលមានគុណភាពស្តង់ដាអន្តរជាតិដល់ទីផ្សារក្នុងស្រុក បូកផ្សំជាមួយរសជាតិ និងបង្កើនភាពសម្បូរបែបនៃផលិតផលខ្មែរ ដោយបច្ចុប្បន្ន​ ផលិតផលដែលក្រោមម៉ាកផលិតផល CAMBODIA BEER របស់ ខ្មែរ ប៊ែវើរីជីស មានដូចជា៖ CAMBODIA PREMIUM, CAMBODIA LITE, CAMBODIA SUPREME, CAMBODIA BLACK, CAMBODIA MASTERCRAF BEER រួមជាមួយសមាជិកថ្មីចុងក្រោយគឺ CAMBODIA PREMIUM 4.4។

    CAMBODIA PREMIUM 4.4, Hits Different!

    ពិសាដោយការទទួលខុសត្រូវ!​

    Share This Post: