ក្រុមបាតុករទាមទារឱ្យមេដឹកនាំ ក្រុងហុងកុង ចុះចេញពីតំណែង ទោះបីលោកស្រីបានធ្វើការសុំទោស និងពន្យាពេលធ្វើបត្យាប័នក៏ដោយ
ប្រភពមួយបានឱ្យដឹងថា សរុបមកដល់ពេលនេះមានមនុស្សជិត ២លាននាក់ បានចូលរួមក្នុងបាតុកម្មដ៏ធំមួយនៅហុងកុង ដើម្បីប្រឆាំងនឹងច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស ហើយវាជាការតវ៉ាធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ហុងកុង។ ប៉ូលីសបាននិយាយថា ចំនួនអ្នកចូលរួមបាតុកម្មសារជាថ្មីគឺ ៣៣៨,០០០នាក់។ មហាជនជាច្រើនបានចេញមកតវ៉ា ទោះបីជាមានការព្យួរច្បាប់ដែលនឹងអនុញ្ញាតឱ្យធ្វើបត្យាប័នពីហុងកុងទៅកាន់ចិនដីគោកកាលពីថ្ងៃសៅរ៍ក៏ដោយ។
យ៉ាងណាមិញមេដឹកនាំហុងកុងលោកស្រី Carrie Lam កាលពីថ្ងៃអាទិត្យក៏បានសុំទោសចំពោះការស្នើសុំច្បាប់នេះ។ ប៉ុន្តែក្រុមអ្នកតវ៉ាជាច្រើនដែលខ្លាចការកើនឡើងឥទ្ធិពលចិនជាងក្រុងហុងកុង កំពុងអំពាវនាវឱ្យលោកស្រីលាលែងពីតំណែងជុំវិញភាពចលាចលនេះ។ ពួកគេក៏ទាមទារឱ្យលុបចោលនូវវិក័យប័ត្រនេះ មិនត្រឹមតែគ្រាន់តែផ្អាកនោះទេ។ ទន្ទឹមនឹងនេះដែរក្រុមអ្នកគាំទ្រលោក Joshua Wong ដែលជាមេដឹកនាំក្រុមនិស្សិត ដែលបានអ្នកនាំមុខចលនា «Umbrella Movement» ដែលជាបាតុកម្មលទ្ធិប្រជាធិបតេយ្យកាលពីប្រាំឆ្នាំមុន ក៏នឹងត្រូវបានគេដោះលែងមកវិញនៅថ្ងៃចន្ទនេះផងដែរ៕





អត្ថបទ៖ លីដា