ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះឱ្យកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅទីក្រុងបាងកក ក្នុងខែនេះ

    BY autoadmin June 17, 2019
    ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះឱ្យកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅទីក្រុងបាងកក ក្នុងខែនេះ

    បាងកក៖ លោក Suriya Chindawongse មកពីក្រសួងកិច្ចការអាស៊ានបានថ្លែងថា ថៃដែលជាប្រធានអាស៊ាននៅឆ្នាំនេះបានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅថ្ងៃ ទី ២២-២៣ ខែមិថុនា ឆ្នាំ២០១៩ ជាមួយនឹងប្រធានបទ «ជំរុញភាពជាដៃគូ សម្រាប់និរន្តរភាព» ដែលត្រូវបានជ្រើសរើសដោយប្រទេសថៃជាម្ចាស់ផ្ទះ។

    មេដឹកនាំប្រទេសអាស៊ាននឹងរួមគ្នាចែករំលែកទស្សនៈនៃភាពជាដៃគូរបស់ខ្លួន ដើម្បីនិរន្តរភាពកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីការបង្ការគ្រោះមហន្តរាយ និងចុះហត្ថលេខាលើសេចក្តីប្រកាស និងផែនការប្រតិបតិ្តការដោះស្រាយកាកសំណល់សមុទ្រ នៅក្នុងក្របខ័ណ្ឌស្តីពីឆ្នាំវប្បធម៌អាស៊ាន ឆ្នាំ២០១៩ និងមតិរបស់អាស៊ានស្តីពីកិច្ចការ ឥណ្ឌូ-ប៉ាស៊ីហ្វិក ។ ពាណិជ្ជកម្មរបស់ប្រទេសថៃជាមួយអាស៊ាននៅក្នុង ឆ្នាំ២០១៨ មានតម្លៃ ១០០.៧ពាន់លានដុល្លារ ដែលវាជាការកើនឡើង ១០.៤ភាគរយ ធៀបនឹងឆ្នាំមុន។

    តួលេខនេះគឺជាការរួមបញ្ចូលគ្នានៃការនាំចេញផលិតផលចំនួន ៥៩.៦ពាន់លានដុល្លារ ពីប្រទេសថៃ និងការនាំចូល ៤១.១ពាន់លានដុល្លារអាមេរិក ពីអាស៊ាន។ ផលិតផលនាំចេញសំខាន់ៗពីប្រទេសថៃរួមមាន៖ រថយន្ត និងគ្រឿងបន្លាស់ ប្រេងចម្រាញ់ សារធាតុគីមី និងគ្រឿងម៉ាស៊ីន ខណៈដែលផលិតផលនាំចូលសំខាន់ៗរួមមាន៖ ប្រេងឆៅ កុំព្យូទ័រ និងគ្រឿងបន្លាស់របស់វា។

    កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានពិសេសមួយ នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ២១-២២ ខែមិថុនា ដើម្បីកំណត់ជំហរទៅវិញទៅមកសម្រាប់អាស៊ាន ស្តីពីដំណើរការនៃភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់ ដែលត្រូវបញ្ចប់នៅក្នុងឆ្នាំនេះ និងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ដើម្បីដោះស្រាយសម័យឌីជីថល។ ការលើកកម្ពស់បច្ចេកវិជ្ជាឌីជីថលនៅក្នុងអាជីវកម្មបុគ្គល និងការតភ្ជាប់ប្រព័ន្ធគយអេឡិចត្រូនិកតែមួយ ដែលមានប្រទេសអាស៊ានទាំង ១០ ចូលរួម៕

    អត្ថបទ៖ លីដា

    Share This Post: