បុរសតែងរអ៊ូថា”ហេតុអ្វីនារីឲ្យតែទៅចូលរួមពិធីមង្គលការម្ដងៗត្រូវចំណាយពេលយូរ?” បើអ្នកបានអាននូវអត្ថបទមួយនេះអ្នកនិងឈប់ឆ្ងល់ពីបញ្ហានេះទៀតហើយ
សុភាពនារីគ្រប់រូបតែងតែរកនូវអ្វីដែលឥតខ្ចោះសម្រាប់ខ្លួនឯង ជាពិសេសរឿងតុបតែងមុខ។ យើងដឹងហើយថាបញ្ហាសុខភាពគឺជារឿងសំខាន់ តែរឿងសម្រស់ក៏ជារឿងសំខាន់សម្រាប់នារីគ្រប់រូបផងដែរ ព្រោះថាវាជារឿងមួយដែលធ្វើនារីរឹតតែមានភាព ជឿជាក់លើខ្លួនឯងថែមមួយកម្រឹតទៀត។ ជាពិសេសនៅពេលដែលសុភាពនារីចូលរួមក្នុងពិធីមង្គលការម្ដងៗ គឺមានភាពលំបាក និងចំណាយថវិកាក៏ដូចជាពេលវេលាជាច្រើនជាជាងមនុស្សប្រុស។ ហេតុនេះហើយមានបុរសជាច្រើនឆ្ងល់ថា”ហេតុអ្វីបានជានារីគ្រប់រូបឲ្យតែមានកម្មវិធី រឺចូលរួមពិធីមង្គលការត្រូវចំណាយពេលយូរ?”។ ខាងក្រោមនេះជាមូលហេតុុដែលអាចបកស្រាយចម្ងល់របស់លោកអ្នកបាន៖
១. ការតុបតែងមុខ៖ សុភាពនារីតែងតែមានការបារម្ភទៅលើការតុបតែងមុខរបស់ខ្លួនថា Make Up យ៉ាងណាសមនិងទម្រង់មុខរបស់ខ្លួន ធ្វើយ៉ាងណាឲ្យស៊ីគ្នាជាមួយ នឹងកម្មវិធី។ ហើយការ Make Up ម្ដងៗត្រូវចំណាយពេលពី ១ ម៉ោងកន្លះទៅ ២ ម៉ោង។

២. បញ្ហាម៉ូតសក់៖ ការជ្រើសរើសម៉ូតសក់ក៏ជាបញ្ហាមួយដែរ ដោយនារីគ្រប់រូបគឺមានទម្រង់មុខខុសគ្នា ដូចនេះហើយបើសិនជាជ្រើសរើសម៉ូតមិនសមនឹងទម្រង់មុខរបស់ខ្លួន និងបណ្ដាឲ្យយើងមើលទៅចាស់ រឺក៏មិនស៊ីគ្នាជាមួយនឹងមុខ។ អ្វីដែលសំខាន់គឺខ្លាចថាធ្វើម៉ូតដដែលមិនមានអ្វីប្លែក ដូចនេះយើងត្រូវតែរកអ្វីដែលប្លែកសម្រាប់ខ្លួន។

៣. ការធ្វើក្រចក៖ យើងដឹងហើយថាបើសិនជាមុខ និងម៉ូតសក់របស់យើងរបស់យើងស្អាតតែក្រចករបស់យើងមិនស្អាតនោះ ក៏ធ្វើឲ្យនារីគ្រប់រូបបាត់បង់នូវជំនឿចិត្តរបស់ខ្លួនមួយកម្រឹតដែរ។ ហេតុនេះការធ្វើក្រចនក៏ជាបញ្ហាមួយដែរ។


៤. ពិបាកក្នុងការជ្រើសរើសរ៉ូប៖ ការស្លៀកពាក់ជាបញ្ហាដ៏សំខាន់សម្រាប់នារីគ្រប់រូប។ ពីព្រោះថាក្នុងការចូលរួមពិធីជប់លាង រឺមង្គលការម្ដងៗ ក្រៅពីរឿងតុបតែងគឺមានរឿងសម្លៀកបំពាក់ ដែលសុភាពនារីគ្រប់រូបបារម្ភថាគួរស្លៀកពាក់បែបណាសម, កុំឲ្យស្លៀកពាក់ជាន់គ្នា, ជៀសវាងក្នុងការស្លៀកពាក់រ៉ូបដដែល និងខ្វល់ចិត្តខ្លាចរ៉ូបរបស់ខ្លួនហួសសម័យ។

