ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សភាអាមេរិកអនុម័តច្បាប់ផ្តល់មូលនិធិ ៧០ពាន់លានដុល្លារ ដល់ការអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ

    BY Pheakdey June 10, 2026
    សភាអាមេរិកអនុម័តច្បាប់ផ្តល់មូលនិធិ ៧០ពាន់លានដុល្លារ ដល់ការអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ

    អាមេរិក៖ នៅទីបំផុតសភាតំណាងរាស្រ្តអាមេរិក ដែលគ្រប់គ្រងដោយគណៈបក្សសាធារណរដ្ឋបានអនុម័តសេចក្តីព្រាងច្បាប់ដើម្បីផ្តល់មូលនិធិដល់ការអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) និងការល្បាតតាមព្រំដែនពេញមួយអាណត្តិហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១០ ខែមិថុនា។ តាមគម្រោងគឺច្បាប់ដ៏ចម្រូងចម្រាសនេះមានតម្លៃជាទឹកប្រាក់រហូតដល់ ៧០ពាន់លានដុល្លារឯណោះ។

    គួរបញ្ជាក់ជូនថា ការអនុម័តលើសេចក្តីព្រាងច្បាប់ខាងលើនេះបានជាប់គាំងចាប់តាំងពីដើមអាណត្តិនៃការចូលធ្វើជាប្រធានាធិបតីអាមេរិកលើកទី២ របស់លោក ដូណាល់ ត្រាំ ម្លេះ ដ្បិតវាគឺជាច្បាប់ដែលតម្រូវឱ្យរដ្ឋាភិបាលអាមេរិកត្រូវចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈផែនការចំណាយប្រភេទនេះគឺមិនធ្លាប់មាននោះទេនាពេលកន្លងមក។ យ៉ាងណាក្តី ក្រោយជាប់គាំងអស់រយៈពេលយ៉ាងយូរមក នៅទីបំផុតសភាអាមេរិកក៏បានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់នេះជាផ្លូវការដោយសំឡេងគាំទ្រ ២១៤ ទល់នឹងសំឡេងប្រឆាំង ២១២៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay