ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅហ្វីលីពីន កើនដល់ ៤៥នាក់ និង ១៧នាក់កំពុងបាត់ខ្លួន

    BY Pheakdey June 10, 2026
    តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅហ្វីលីពីន កើនដល់ ៤៥នាក់ និង ១៧នាក់កំពុងបាត់ខ្លួន

    ហ្វីលីពីន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ចំនួន ៤៥នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃទី ១០ ខែមិថុនា។ ចំពោះតួលេខអ្នកបាត់ខ្លួនវិញ គិតត្រឹមពេលនេះគឺមានចំនួន ១៧នាក់។

    សូមរម្លឹកជូនថា ទីក្រុង General Santos ដែលមានពលរដ្ឋសរុបប្រមាណជា ៧២០,០០០នាក់ ស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសហ្វីលីពីនបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយកម្រិត ៧,៨រ៉ិចទ័រ កាលពីព្រឹកថ្ងៃទី៧​​​ ខែមិថុនា ហើយរហូតមកទល់នឹងបញ្ហាមួយចំនួនដែលបានបង្កឡើងដោយគ្រោះធម្មជាតិមួយនេះនៅមិនទាន់ដោះស្រាយអស់នៅឡើយទេ។ ភ្លាមៗក្រោយមានគ្រោះរញ្ជួយដី ក្រុមអ្នកជំនាញក៏បានព្រមានអំពីហានិភ័យនៃការកើតមានរលកយក្សស៊ូណាមិបន្ថែមទៀតផងដែរ ប៉ុន្តែរហូតមកទល់នឹងពេលនេះរលកយក្សស៊ូណាមិមិនបានកើតឡើងនោះទេ៕

     អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay