ផលិតផលខ្មែរ លើឆាកអន្តរជាតិ! ខ្មែរ ប៊ែវើរីជីស បន្តឈ្នះមេដាយពី Monde Selection ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស
(ប៉ារីស)៖ ខ្មែរ ប៊ែវើរីជីស តែងតែនាំយកបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់មកបំពាក់លើសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងរោងចក្រដែលមានគុណភាពស្តង់ដារពិភពលោក ហើយនៅតែបន្តបង្ហាញពីសមត្ថភាព និងគុណភាពផលិតផលលើឆាកអន្តរជាតិ តាមរយៈការនាំយកមេដៃមាសបន្ថែមទៀតពីស្ថាប័ន Monde Selection នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ភាពជោគជ័យនីមួយៗរបស់ ខ្មែរ ប៊ែវើរីជីស នៅលើឆាកអន្តរជាតិ មិនត្រឹមតែជាមោទនភាពរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពរួមរបស់ប្រជាជនកម្ពុជាផងដែរ ដែលបានឃើញផលិតផលក្នុងស្រុកផលិតដោយអ្នកជំនាញខ្មែរមានសមត្ថភាពខ្ពស់ អាចប្រើប្រាស់ និងគ្រប់គ្រងគ្រឿងចក្រ ព្រមទាំងបច្ចេកវិទ្យាទំនើបៗ ស្របតាមស្តង់ដារអន្តរជាតិ។ សមិទ្ធផលទាំងនេះ កើតចេញពីការប្រកាន់ខ្ជាប់នូវការអភិវឌ្ឍគុណភាពជាបន្តបន្ទាប់ តាមរយៈការសិក្សា និងដកស្រង់ចំណុចខ្លាំងៗពីអន្តរជាតិមកអនុវត្ត ព្រមទាំងការវិនិយោគលើគ្រឿងចក្រ និងបច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពផលិតកម្មខ្ពស់បំផុត។

ទន្ទឹមនឹងការវិនិយោគលើបច្ចេកវិទ្យា ធនធានមនុស្សក៏ជាគន្លឹះយុទ្ធសាស្ត្រ ដែលបានរួមចំណែកជំរុញឱ្យភាពជោគជ័យទាំងនេះលេចចេញជាលទ្ធផលជាក់ស្តែងនៅលើឆាកអន្តរជាតិ។ ខ្មែរ ប៊ែវើរីជីស បានបន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពបុគ្គលិកគ្រប់ជាន់ថ្នាក់ ព្រមទាំងផ្តល់ឱកាសដល់សិស្សនិស្សិតក្នុងការចូលហាត់ការ និងសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ពីការងារជាក់ស្តែង។ ការកសាងធនធានមនុស្សឱ្យមានសមត្ថភាពខ្ពស់ ជាពិសេសផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្ម គឺគ្រឹះដ៏សំខាន់បំផុត ក្នុងការជួយជម្រុញឱ្យវិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជាយើង កាន់តែរីកចម្រើន។

ជាមួយនឹងទស្សនវិស័យក្នុងការកសាងធនធានមនុស្សជំនាន់ក្រោយ និងបន្តនាំយកចំណេះដឹងថ្មីៗមកអភិវឌ្ឍវិស័យភេសជ្ជៈនៅកម្ពុជា ថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីស និងបុគ្គលិកឆ្នើមចំនួន ២៧ រូប របស់ក្រុមហ៊ុន ក៏បានឆ្លៀតឱកាសធ្វើដំណើរទៅសិក្សា ស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ដោយផ្ទាល់ជាមួយក្រុមហ៊ុនធំៗលំដាប់ពិភពលោករួមមាន Givaudan, Ferrum, KHS និង Krones ដែលមានជំនាញ និងបទពិសោធន៍យូរឆ្នាំលើផ្នែកបច្ចេកវិទ្យាផលិតកម្ម គ្រឿងចក្រស្វ័យប្រវត្តិកម្ម មានភាពល្បីល្បាញផ្នែករសជាតិ និងនវានុវត្តន៍ថ្មីៗ ដើម្បីបន្តលើកកម្ពស់សមត្ថភាពផលិតកម្ម និងពង្រឹងស្តង់ដារអន្តរជាតិរបស់កម្ពុជាឱ្យកាន់តែរឹងមាំ។

ផលិតផលខ្មែរ ស្តង់ដាអន្តរជាតិ! ខ្មែរ ប៊ែវើរីជីស រោងចក្រស្តង់ដាលំដាប់ពិភពលោក!



