អន្តរជាតិ
អត្តពលិកពិការជើងដ៏ល្បីរបស់ចិន ដែលធ្លាប់ទទួលបានមេដាយមាសយ៉ាងច្រើន បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍
BY Khmernote Media
March 20, 2018
ប្រទេសចិន ៖ វាជារឿងគួរអោយសោកស្តាយណាស់នៅពេលដែលបាត់បង់អ្នកដែលមានទេព្យកោសល្យណាម្នាក់នោះ មិនថានៅក្នុងវិស័យណាមួយឡើយ។ ប្រភពព័ត៌មានចិនបានចុះផ្សាយគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលឆក់យកជីវិតកីឡាករអត្តពលិកផ្នែកហែលទឹកពិការជើងម្នាក់របស់ចិន។ គ្រោះថ្នាកនេះកើតឡើងនៅម៉ោងប្រហែល៤ព្រឹកកាលពីថ្ងៃទី៤ ខែមីនានេះ តាមការអោយដឹងមកថាបុរសជាអត្តពលិកនេះបានបើកបុកជាមួយនឹងបង្គោលភ្លើង។

អត្តពលិកដែលរងគ្រោះក្នុងគ្រោះថ្នាក់នោះត្រូវបានគេកំណត់អត្តសញ្ញាណបានថាមានឈ្មោះ Huang Wenpan ជាអ្នកកីឡាផ្នែកហែលទឹកដ៏ល្បី។ គេធ្លាប់ទទួលបានពានរង្វាន់ចំនួនប្រាំនៅក្នុងព្រឹត្តិការណ៍ Paralympics Rio ២០១៦ ក្នុងវិញ្ញាសាហែលទឹកសេរីប្រវែង ៥០ម៉ែត្របើទោះបីជាមានជើងពិការក៏ដោយ។ Huang Wenpan ត្រូវគេប្រកាសថាបានស្លាប់នៅតាមផ្លូវបញ្ជូនទៅមន្ទីពេទ្យ ៕

ប្រភព ៖ nextshark