តំណាងទូកទេសចរណ៍ ដែលលិចនៅក្រុងព្រះសីហនុ ធ្វើការបកស្រាយទាក់ទងនឹងការលិចទូកដ៏ភ្ញាក់ផ្អើលនេះ (មានវីដេអូ)
ក្រុងព្រះសីហុន៖ កាលពីពេលថ្មីៗនះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបងប្អូនប្រជាពលរដ្ឋបានឃើញនូវទូកទេសចរណ៍មួយគ្រឿងបានលិច ដោយហេតុការណ៍នេះបានកើតឡើងនៅទីតាំងកំពង់ផែ ជិតម្លប់ជ្រៃប៉ោកី ទល់មុខកាស៊ីណូឃ្វីនកូ ក្រុងព្រះសីហនុ។ យ៉ាងណាមិញកញ្ញា នួន ថារី តំណាងក្រុមហ៊ុនទូកទេសចរណ៍នោះបានឲ្យដឹងថា ការលិចទូកនេះគឺមិនមែនលិចនៅកណ្តាលសមុទ្រឡើយ ពោលគឺទូកលិចនៅមាត់ច្រាំង ហើយក៏មិនបានបណ្តាលឲ្យនរណាម្នាក់រងរបួស ឬក៏ប៉ះពាល់ដល់អាយុជីវិតឡើយ ព្រោះការលិចនោះផុតម៉ោងធ្វើដំណើរទៅហើយ។
កញ្ញាបានឲ្យដឹងទៀតថា ហេតុការណ៍លិចទូកនោះកើតឡើងតាំងពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ មិនមែនកើតឡើងថ្ងៃនេះទេ ហើយក៏មិនមានអ្នកដំណើរណាម្នាក់នៅលើទូកកម្សាន្តឡើយ មានតែបុគ្គលិកប៉ុន្មាននាក់ដែលទៅបូមទឹកចេញពីក្នុងទូកកម្សាន្ត។ មូលហេតុនៃការលិចទូកបណ្តាលមកពីទឹករលកបោកខ្លាំងធ្វេីអោយរបូតឆ្នុកផ្នែកខាងក្រោយទឹកហូរចូលរហូតលិចទូក អ្នកបេីកបរ និង បុគ្គលិកចំនួន៤នាក់បាននាំគ្នា ទប់ឆ្នុកកន្លែងទឹកចូលតែទប់មិនឈ្នះទេីបបណ្តាលអោយទូកនោះលិចតែម្តង៕


ដោយ៖ ណារ៉ែន