ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សហព័ន្ធស្រូវអង្ករកម្ពុជា ស្វែងរកឱកាសពង្រីកទីផ្សារនៅសហរដ្ឋអាមេរិក និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

    BY soknita July 3, 2026
    សហព័ន្ធស្រូវអង្ករកម្ពុជា ស្វែងរកឱកាសពង្រីកទីផ្សារនៅសហរដ្ឋអាមេរិក និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៦ នេះ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបន្តជំរុញការពង្រីកទីផ្សារអង្ករកម្ពុជានៅសហរដ្ឋអាមេរិក តាមរយៈការពង្រឹងទំនាក់ទំនង និងបង្កើតឱកាសសហប្រតិបត្តិការពាណិជ្ជកម្មជាមួយអ្នកនាំចូល អ្នកចែកចាយ និងដៃគូអាជីវកម្មអន្តរជាតិ។

    ក្នុងនាមជាប្រធានគណៈប្រតិភូ ដឹកនាំតំណាងក្រុមហ៊ុនសមាជិកចំនួន ១០ ចូលរួមកម្មវិធី «ជំនួប និងផ្គូផ្គងពាណិជ្ជកម្ម» (Business Networking and Matchmaking) នៅកំពង់ផែ Long Beach រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោកឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានលើកឡើងថា កម្មវិធីនេះមានសារៈសំខាន់ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជានៅសហរដ្ឋអាមេរិក ព្រមទាំងជំរុញការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងអ្នកនាំចេញកម្ពុជា និងអ្នកទិញអន្តរជាតិ។

    លោកឧកញ៉ាបណ្ឌិតបានបញ្ជាក់ថា កម្មវិធីនេះក៏ជាឱកាសសម្រាប់ស្វែងរកដំណោះស្រាយក្នុងការបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន កាត់បន្ថយថ្លៃដើម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់អង្ករកម្ពុជានៅលើទីផ្សារពិភពលោក។

    ក្នុងជំនួបផ្គូផ្គងពាណិជ្ជកម្មនេះ ក្រុមហ៊ុនសមាជិកទាំង ១០ បានជួបពិភាក្សាដោយផ្ទាល់ជាមួយអ្នកនាំចូល អ្នកចែកចាយ និងដៃគូអាជីវកម្មជាង ២០ ក្រុមហ៊ុន ដើម្បីបង្កើតទំនាក់ទំនងថ្មី និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្មនាពេលអនាគត ដែលនឹងរួមចំណែកលើកកម្ពស់ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។

    ក្នុងឱកាសនោះផងដែរ លោកឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ បានទទួលលិខិតសរសើរពីលោកស្រី Fiona Ma អគ្គរតនាគាររដ្ឋកាលីហ្វ័រញ៉ា (California State Treasurer) និងអគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងឡុងប៊ិច (Long Beach) ក្នុងការដឹកនាំសមាជិកសហព័ន្ធរៀបចំ និងចូលរួមកម្មវិធីជំនួប និងផ្គូផ្គងពាណិជ្ជកម្មនេះ។

    សូមបញ្ជាក់ថា កម្មវិធី Business Networking and Matchmaking ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងបង្កើតឱកាសសហប្រតិបត្តិការពាណិជ្ជកម្មរវាងវិស័យស្រូវអង្ករកម្ពុជា ជាមួយអ្នកនាំចូល អ្នកចែកចាយ និងដៃគូអាជីវកម្មនៅសហរដ្ឋអាមេរិក ព្រមទាំងសិក្សាស្វែងយល់អំពីប្រព័ន្ធដឹកជញ្ជូន និងភស្តុភាររបស់កំពង់ផែ Long Beach ដែលជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់មួយរវាងអាស៊ី និងសហរដ្ឋអាមេរិក៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay