ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យគន្ធបុប្ផា បង្ហាញតួលេខក្នុងចំណោមកុមាររាប់ពាន់នាក់ដែលព្យាបាលនៅមន្ទីរពេទ្យ មានកុមារ ៥៧៧នាក់មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ

    BY Khmernote Media June 19, 2019
    មន្ទីរពេទ្យគន្ធបុប្ផា បង្ហាញតួលេខក្នុងចំណោមកុមាររាប់ពាន់នាក់ដែលព្យាបាលនៅមន្ទីរពេទ្យ មានកុមារ ៥៧៧នាក់មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ

    មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្ហាញតួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ប្រចាំថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ ដោយបង្ហាញថា កុមារមានជំងឺចំនួន ៤ ៣០៥ នាក់ ត្រូវបានពិនិត្យ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ និងកុមារមានជំងឺធ្ងន់ៗចំនួន ២៩៩០នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។

    ក្នុងចំណោមកុមារទាំងនោះ មាន ៥៧៧នាក់ ត្រូវបានរកឃើញថាមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា និង ៨៩នាក់ ត្រូវបានវះកាត់។ ចំណុចដែលគួរកត់សម្គាល់​ គឺការផ្ទុះឡើងនៃជំងឺគ្រុនឈាម។ ដូច្នេះ សូមអាណាព្យាបាលកុមារទាំងអស់មេត្តាប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមតាមរយៈការការពារកុមារកុំឱ្យមូសខ្លាខាំ។

    សូមចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា​ដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ ការបរិច្ចាគចូលជាសមាជិកដោយមិនមានបង់ថ្លៃសេវាតាមរយៈ៖

    ១). ធនាគារកាណាឌីយ៉ា
    • គណនីប្រាក់រៀល៖ 001-0004517348
    • គណនីប្រាក់ដុល្លារ៖ 001-0004517337

    ២). ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
    • គណនីប្រាក់រៀល៖ 5559
    • គណនីប្រាក់ដុល្លារ៖5558

    ៣). ធនាគារអេស៊ីលីដា
    • គណនីប្រាក់រៀល៖ 00010341273813
    • គណនីប្រាក់ដុល្លារ៖ 00010341273824

    ៤). ធនាគារ ABA
    • គណនីប្រាក់រៀល៖ 000791704
    • គណនីប្រាក់ដុល្លារ៖ 000791702

    លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
    – ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    – លេខទូរស័ព្ទ 061 701 111 / 096 701 1111 ៕

    ប្រភព៖មូលនិធិគន្ធបុប្ផាកម្ពុជា​
    ដោយ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay