រថយន្ត

Lexus GX ស៊េរី 2020 មុខកាន់តែកាចជាងមុន ហើយក៏កាន់តែទំនើបជាងមុនផងដែរ

BY
autoadmin
June 19, 2019

ថ្មីៗនេះ ក្រុមហ៊ុន Lexus បានបញ្ចេញនូវរថយន្ត Lexus GX ប្រភេទ SUV ស៊េរីថ្មី ឆ្នាំ2020 របស់ខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងប៉ាណាខាងមុខ ដែលមើលទៅធំសម្បើមជាងស៊េរី 2019 ដាច់តែម្តង។ ចំណែកឯចង្កៀងអំពូល LED អមសងខាងរបស់វាមានរហូតដល់ទៅ ៣គ្រាប់ (triple-beam) ដែលធ្វើឱ្យស៊េរីថ្មីនេះ កាន់តែមានភាពលេចធ្លោត្រូវតាមស្តង់ដារ។ រថយន្ត Lexus GX 460 នឹងមាន 3 version សម្រាប់ឱ្យលោកអ្នកជ្រើសរើសនោះគឺ ប្រភេទធម្មតា, Premium និង Luxury ។

ក្រុមហ៊ុន Lexus ក៏នឹងផ្តល់នូវជម្រើសកញ្ចប់ «Sport Design Package» សម្រាប់ Lexus GX 460 ប្រភេទ Premium និង Luxury ។ ចំណែកការបន្ថែមដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ វាបានដាក់បញ្ចូលនូវជម្រើសកញ្ចប់ «Off-Road Package» ដែលមានតែនៅលើប្រភេទ Luxury ប៉ុណ្ណោះ។ Lexus GX 460 ​បំពាក់ដោយម៉ាស៊ីន V8 ទំហំ​ចំណុះ 4.6លីត្រ ដែល​អាចផ្តល់​កម្លាំង​បាន 301សេះ (305PS/225kW) កម្លាំងបង្វិល 329lb-ft (446Nm) ​ប្រអប់លេខ​អូតូ 6 វគ្គ បើកបរដោយ​ប៉ុងពីរ (4-wheel drive) និងមានសមត្ថភាពផ្ទុករហូតដល់ 2,948គីឡូក្រាម។

ចំពោះតម្លៃពេញលេញ និងព័ត៌មានបន្ថែមទាក់ទងនឹង Lexus GX 460 ស៊េរីថ្មី នឹងត្រូវបានគេប្រកាសឆាប់ៗនេះ។ យ៉ាងណាមិញចំពោះប្រភេទធម្មតាត្រូវបានគេឱ្យដឹងថា មានតម្លៃចាប់ពី 52,505 ដុល្លារអាមេរិក ដែលមានភ្ជាប់មកស្រាប់ជាមួយនឹងមុខងារសុវត្ថិភាពដូចជា៖ Intelligent High Beams, Lane Departure Alert, Pre-Collision System + Pedestrian Detection និងមុខងារ High-Speed Dynamic Radar Cruise Control រួមទាំងការរចនាបន្ទាប់បន្សំជាច្រើនទៀត៕

អត្ថបទ៖ លីដា

Share This Post: