ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញបកស្រាយបំភ្លឺម្តងទៀតទាក់ទងនឹង ថៅកែក្លឹប លុច្សសារី

    BY Khmernote Media June 19, 2019
    ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញបកស្រាយបំភ្លឺម្តងទៀតទាក់ទងនឹង ថៅកែក្លឹប លុច្សសារី

    ទាក់ទងនឹងករណីបង្ក្រាបគ្រឿងញៀនដ៏ធំមួយទៀតនៅក្នុងទឹកដីរាជធានីភ្នំពេញ ដោយក្នុងនោះឃាត់ខ្លួនមនុស្សបានប្រមាណ៤០០នាក់ ដែលភាគច្រើនជាជនជាតិចិន និងវៀតណាម នៅក្នុងចំណុចក្លឹបកំសាន្ត Luxurious ខណ្ឌដូនពេញ។ ព័ត៌មានដ៏កក្រើកនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន មិនចាញ់ករណីបង្ក្រាបគ្រឿងញៀននៅក្លឹបកំសាន្ត រ៉ុក របស់អ្នកឧកញ៉ា គិត ធៀង នោះទេ។

    មិនបានប៉ុន្មានថ្ងៃផង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សជាបន្តបន្ទាប់ ដោយរួមមាន ហួន​ ទូច​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ ជនជាតិខ្មែរ​ ត្រូវបានចាប់ខ្លួន​ នៅសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០១៩​ គឺជាអង្គរក្សនៅក្លឹបលុច្សសារី​ និង បុរសម្នាក់ទៀតដែលត្រូវបានចាប់ខ្លួននៅភូមិដូង​ ឃុំបឹងរាំង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​ កាលពីថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០១៩​ ដែលមានឈ្មោះ​ ឡេង​ សុខគង់​ ភេទប្រុស​ អាយុ៤៩ឆ្នាំ​ ជនជាតិខ្មែរ​ គឺជាប្រធានសន្តិសុខប្រចាំមជ្ឈមណ្ឌលកំសាន្តរ៉ុក។

    ដោយសារតែមានការយល់ច្រឡំពីសំណាក់មហាជន តាមរយៈការចុះផ្សារពីអ្នកសារព័ត៌មានក៏ដូចជាទំព័រ Facebook មួយចំនួនទាក់ទងទៅនឹងម្ចាស់ក្លឹប Luxurious នេះដែរ ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញបកស្រាយបំភ្លឺម្តងទៀត ដោយបានរៀបរាប់ថា៖

    “សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឆ្លេីយតបទៅនឹងសារព័ត៌មានមួយដែលបានចុះផ្សាយនៅថ្ងៃនេះថា​ “​ ចំណែកបុរសសម្បុរខ្មៅម្នាក់ដែលបានចាប់ខ្លួនមកពីស្រុកកំរៀង​ ខេត្តបាត់ដំបង​ ស្នាក់នៅបន្ទប់ជួលនោះ…..បេីជាម្ចាស់ក្លឹប​ ម្តេចមិនឃេីញហំហែងឡេីងកាត់ខ្សែបូពណ៌ក្រហម” ? ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមបញ្ជាក់យ៉ាងច្បាស់ជូនមហាជនអោយបានជ្រាបថា​ :

    1. បុរសសម្បុរខ្មៅម្នាក់ដែលមានឈ្មោះ​ ហួន​ ទូច​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ ជនជាតិខ្មែរ​ ត្រូវបានចាប់ខ្លួន​ នៅសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០១៩​ គឺជាអង្គរក្សនៅក្លឹបលុច្សសារី​
    2. បុរសម្នាក់ទៀតដែលត្រូវបានចាប់ខ្លួននៅភូមិដូង​ ឃុំបឹងរាំង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​ កាលពីថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០១៩​ ដែលមានឈ្មោះ​ ឡេង​ សុខគង់​ ភេទប្រុស​ អាយុ៤៩ឆ្នាំ​ ជនជាតិខ្មែរ​ គឺជាប្រធានសន្តិសុខប្រចាំមជ្ឈមណ្ឌលកំសាន្តរ៉ុក

    សូមបញ្ជាក់បន្ថែមថា​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលមានឯកឧត្តម​ ឧត្តមសេនីយ៌ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគបាលរាជធានីភ្នំពេញ​ លោកបានខិតខំប្រឹងប្រែងខ្លាំងណាស់ទាំងការដឹកនាំបញ្ជា​ បង្ក្រាបដោយផ្ទាល់​ ក៏ដូចជាបញ្ជាកម្លាំងគ្រប់ផ្នែកដែលពាក់ព័ន្ធដេីម្បីស្វែងរកចាប់មេខ្លោងមកផ្តន្ទាទោស

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការសំណូមពរដល់សារព័ត៌ទាំងឡាយដែលមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់​ គ្រប់ជ្រុងជ្រោង​ និងពិតប្រាកដទេ​ សូមមេត្តាកុំផុស​ ដេីម្បីអោយមហាជនមានការយល់ច្រឡំ​

    សូមមេត្តា​ កុំព្រោះតែចង់អោយផេកល្បី​ ដេីម្បីបានLike និង​ Share ច្រេីន​ សុខចិត្តចុះផ្សាយព័ត៌មួយចំនួនទាំងខ្លួនឯងដឹងថាវាជាព័ត៌មានមិនពិត សូមអរគុណ!!!”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay