ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ធ្វើដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ក្រុងព្យុងយ៉ាង

    BY autoadmin June 20, 2019
    ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ធ្វើដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ក្រុងព្យុងយ៉ាង

    ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានធ្វើដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ក្រុងព្យុងយ៉ាង ក្នុងថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ដោយបានចាប់ផ្ដើមឡើងវិញនូវសម្ព័ន្ធមិត្តទាំងសងខាង ខណៈពេលដែលលោក ស៊ី និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួនជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ដ្រាំ។

    លោកស៊ី នឹងក្លាយជាប្រធានាធិបតីចិនដំបូងគេ ដែលធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងរយៈពេល ១៤ឆ្នាំ បន្ទាប់ពីទំនាក់ទំនងរវាងសម្ព័ន្ធមិត្តនៃសង្រ្គាមត្រជាក់បានអន់ថយ ជុំវិញការបង្កហេតុនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង និងការគាំទ្រជាបន្តបន្ទាប់របស់ក្រុងប៉េកាំងចំពោះការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ លោកស៊ី និងគីម កំពុងធ្វើការដើម្បីជួសជុលចំណងទំនាក់ទំនងជាមួយគ្នា ខណៈដែលមេដឹកនាំកូរ៉េខាងជើងដ៏វ័យក្មេងនេះ ក៏ធ្លាប់បានទៅជួបមិត្ដចាស់របស់គាត់រហូតដល់ទៅ ៤ដង នៅឯប្រទេសចិនកាលពីឆ្នាំមុន៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNA

    Share This Post: