ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នូវែលសេឡង់ផ្តើមគម្រោងការទិញកាំភ្លើងត្រឡប់មកវិញ បន្ទាប់ពីមានការវាយប្រហារសម្លាប់មនុស្សយ៉ាងរង្គាលកន្លងទៅ

    BY autoadmin June 20, 2019
    នូវែលសេឡង់ផ្តើមគម្រោងការទិញកាំភ្លើងត្រឡប់មកវិញ បន្ទាប់ពីមានការវាយប្រហារសម្លាប់មនុស្សយ៉ាងរង្គាលកន្លងទៅ

    រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់កាលពីថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមគម្រោងការទិញកាំភ្លើងត្រឡប់មកវិញ “buy-back” រយៈពេល ៦ខែ ដែលមានតម្លៃរាប់ពាន់លានដុល្លារ ដើម្បីទូទាត់សងដល់ម្ចាស់កាំភ្លើងប្រភេទពាក់កណ្តាលស្វ័យប្រវត្តិ (semi-automatic) ដែលនឹងត្រូវបានគេហាមឃាត់ឈប់ឱ្យប្រើប្រាស់តែម្តង បន្ទាប់ពីមានការវាយប្រហារសម្លាប់មនុស្សទៅលើវិហារអ៊ីស្លាមចំនួន ២កន្លែង នៅភាគខាងត្បូងទីក្រុង Christchurch ។

    លោក Grant Robertson រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីប៉ូលីសលោក Stuart Nash បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ទឹកប្រាក់ ២០៨ លានដុល្លារនូវែលសេឡង់ (១៣៥.៩៧ លានដុល្លារអាមេរិក) ត្រូវបានរដ្ឋកំណត់ឱ្យទូទាត់សងដល់ម្ចាស់កាំភ្លើងប្រភេទពាក់កណ្តាលស្វ័យប្រវត្តិទាំងនេះ ដែលពួកវានឹងត្រូវមានការទិញចូលមកវិញរហូតដល់ ៩៥% នៃតម្លៃដើម។ ផុតកំណត់ការទិញចូលមកវិញនៅថ្ងៃទី២០ ខែធ្នូ ចុងឆ្នាំនេះ។

    សភាបានអនុម័តច្បាប់កំណែទម្រង់កាំភ្លើងនេះ ដែលជាការផ្លាស់ប្តូរដ៏សំខាន់ជាលើកដំបូងចំពោះច្បាប់កាំភ្លើងរបស់ប្រទេសនូវែលសេឡង់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយការបោះឆ្នោត ១៩៩ ទល់ ១ កាលពីខែមេសា។ ការបោះឆ្នោតនេះមានរយៈពេលតិចជាងមួយខែ បន្ទាប់ពីការបាញ់ប្រហារដ៏ធំបំផុត ដែលមិនធ្លាប់មានក្នុងសម័យសន្តិភាពនេះ ដោយមនុស្ស ៥១នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារលើវិហារអ៊ីស្លាមចំនួន ២ នៅក្នុងទីក្រុង Christchurch ។

    អត្ថបទ៖ លីដា

    Share This Post: